កាលពីថ្ងៃសុក្រកន្លងទៅ ឯកអគ្គរដ្ឋទូត វ៉ាយអេត មានសេចក្តីរីករាយដែលបានជួបជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា និងឱកាសសម្រាប់វិស័យកសិកម្មដែលមានការប្រកួតប្រជែង។     តាមរយៈ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ - CAPRED ប្រទេសអូស្ត្រាលីកំពុងធ្វើការដើម្បីគាំទ្រដល់ ការច្នៃប្រឌិតកសិកម្ម ការអភិវឌ្ឍកសិ-អាហារ ពាណិជ្ជកម្ម និងការវិនិយោគ របស់កម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចដែលមានបរិយាបន្ន និងនិរន្តរភាព សម្រាប់ប្រទេសកម្ពុជា។