ឱកាសការងារ

កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់អូស្ត្រាលីនៅកម្ពុជា។

ក្រោមថវិកាគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយក្រុមហ៊ុន Cowater International, កម្មវិធី CAPRED គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយបរិយាបន្ន និងបង្កើនភាពធន់។ កម្មវិធីរបស់យើងអនុវត្តផ្អែកតាមទស្សនៈវិស័យរួមរបស់អូស្ត្រាលី និងកម្ពុជា លើអាទិភាព និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗ ស្របតាមអភិក្រមអភិវឌ្ឍន៍សេដ្ឋកិច្ចផ្ដោតលើទីផ្សារ និងការធ្វើសមាហរណកម្មថ្នាក់តំបន់ និងសកលរបស់កម្ពុជា។

កម្មវិធីនេះដំណើរការរយៈពេល ៥ ឆ្នាំ (២០២២-២០២៧) និងអាចបន្ថែមការអនុវត្តរយៈពេល ៣ ឆ្នាំទៀត។

កម្មវិធី CAPRED ប្រមូលផ្ដុំក្រុមអ្នកជំនាញចម្រុះដែលមានជំនាញ និងនវានុវត្តន៍កម្រិតខ្ពស់ និងមានបទពិសោធបច្ចេកទេសក្នុងគ្រប់វិស័យទាំងអស់របស់យើង ដូចជាជំនាញទំនាក់ទំនង តាមដាន និងវាយតម្លៃ បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុជាដើម។ យើងធ្វើការសហការគ្នា ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និរន្តភាព និងបរិយាបន្ននៅកម្ពុជា។

យើងស្វាគមន៍បេក្ខជនដែលមានសាវតារចម្រុះ និងផ្ដល់បៀវត្សរ៍ប្រកបដោយភាពប្រកួតប្រជែង និងមានការរិយាល័យបើកចំហ ដែលផ្ដល់ភាពងាយស្រួលដល់បុគ្គលិក នៅតំបន់កោះពេជ្រ ចំកណ្តាលរាជធានីភ្នំពេញ។

កម្មវិធី CAPRED គាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម។ ស្ត្រី ជនមានពិការភាព និងក្រុមភាគតិចដទៃទៀត ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យសុំបំពេញការងារ ដែលបើកចំហសម្រាប់ការជ្រើសរើសបុគ្គលិកទាំងអស់។

ក្រុមហ៊ុន Cowater International គឺជានិយោជកដែលផ្តល់ឱកាសស្មើភាពគ្នា។ ការផ្ដល់ការងារធ្វើឡើងផ្អែកលើសមត្ថភាព​ និងគុណសម្បត្តិ ដែលពាក់ព័ន្ធទៅនឹងបទពិសោធវិជ្ជាជីវៈ និងអ្វីដែលជាការរំពឹងទុកសម្រាប់មុខតំណែងនីមួយៗ។ ក្រុមហ៊ុន Cowater International មិនរើសអើងចំពោះនិយោជិត ឬបេក្ខជនណាម្នាក់ដោយសារតែពូជសាសន៍ សាសនា ភេទ អត្តសញ្ញាណយេនឌ័រ ពិការភាព អាយុ ឬមូលដ្ឋានដទៃទៀតដែលទទួលបានការការពារដោយច្បាប់នៅឡើយ។

សូមកត់សម្គាល់ថា យើងមិនទទួលយកពាក្យសុំបំពេញការងារដែលកម្មវិធីមិនបានប្រកាសជ្រើសរើសឡើយ។

ស្វែងយល់បន្ថែមអំពី
CAPRED តាមរយៈធនធានចុងក្រោយរបស់យើង។