ភាពធន់នឹងអាកាសធាតុ គឺជាអាទិភាពអន្តរវិស័យសម្រាប់កម្មវិធី CAPRED និងរដ្ឋាភិបាលអូស្ត្រាលី។ កម្ពុជា ប្រឈមមុខខ្ពស់ទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងលើធនធានធម្មជាតិ ផលិតភាពនៃកម្លាំងពលកម្ម ព្រមទាំងវិស័យដែលជាជន្ទល់នៃកំណើនសេដ្ឋកិច្ច។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ពឹងអាស្រ័យយ៉ាងខ្លាំងលើវិស័យដែលពឹងផ្អែកលើអាកាសធាតុ ដូចជា វិស័យកសិកម្ម ធនធានទឹក ព្រៃឈើ និងនេសាទជាដើម។
ប្រសិនបើពុំមានការចាត់វិធានការចាំបាច់នោះទេ ការកើនឡើងនៃផលប៉ះពាល់បង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ – ដូចជា ភាពធ្ងន់ធ្ងរ និងភាពញឹកញាប់នៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម – នឹងធ្វើឱ្យផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះ ថយចុះប្រមាណ ១០% ត្រឹមឆ្នាំ ២០៥០។ បម្រែបម្រួលទាំងនេះ បង្កផលប៉ះពាល់ដ៏ច្រើនលើសលប់ដលពលរដ្ឋកម្ពុជាដែលងាយរងគ្រោះជាងគេ ដូចជា សហគមន៍ជនបទ និងជនជាតិដើមភាគតិច ដែលមានមធ្យោបាយបន្ស៊ាំខ្លួននៅមានកម្រិតនៅឡើយ។
កម្មវិធី CAPRED រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើដំណោះស្រាយ ដែលកាត់បន្ថយការបញ្ចេញឧស្ម័ន ដូចជា ការគាំទ្រដល់ការផលិត និងការចែកចាយថាមពលកកើតឡើងវិញ និងវិធានការប្រសិទ្ធភាពថាមពលជាដើម។ កម្មវិធីនេះជំរុញឱ្យមានការអនុវត្តវិធានការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា បច្ចេកវិទ្យាកសិកម្មដែលឆ្លាតវៃចំពោះអាកាសធាតុ ការកែច្នៃកសិផលដែលបញ្ចេញកាបូនទាប និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ជាដើម។
រាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ហិរញ្ញប្បទានអាកាសធាតុ ៩៥% នៅកម្ពុជា នឹងផ្ដោតលើការគាំទ្រដល់វិធានការបន្ស៊ាំនេះ។ ទោះជាយ៉ាងនេះក្ដី ចន្លោះហិរញ្ញប្បទាននៅមានចន្លោះពី ៩០% ទៅ ៩៥% ( ៨០០ លានដុល្លារ) ដើម្បីឆ្លើយតបចំពោះតម្រូវការថវិកាសម្រាប់អនុវត្តផែនការជាតិស្តីពីការបន្សាំរបស់កម្ពុជា។
កម្មវិធី CAPRED កំពុងជួយដល់រដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគលើការបន្ស៊ាំនឹងអាកាសធាតុ។ កម្មវិធីនេះ ក៏ប្ដេជ្ញាកៀរគរការចូលរួមពីវិស័យឯកជន ក្នុងការវិនិយោគដែលឆ្លាតវៃទៅនឹងអាកាសធាតុ ដែលជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយចន្លោះធនធានហិរញ្ញប្បទាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
យើងក៏កំពុងគាំទ្រដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់អនុសញ្ញាក្របខណ្ឌ័សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងប៉ារីស កម្ពុជាត្រូវរៀបចំរបាយការណ៍ស្ដីពីអនុសញ្ញាក្របខណ្ឌ័សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងត្រូវធ្វើបច្ចុប្បន្នភាពរបាយការណ៍នេះជារៀងរាល់ ៥ឆ្នាំម្តង។
កម្ពុជាបានដាក់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹតភាពកាបូនក្នុងរយៈពេលវែង (LTS4CN) របស់ខ្លួន ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ កាលពីឆ្នាំ ២០២១។
ភាពធន់នឹងអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យសម្រាប់កម្មវិធី CAPRED។ យើងប្រើប្រាស់អភិក្រមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ តាមបែបចូលរួម ដើម្បីវាយតម្លៃលើហានិភ័យអាកាសធាតុ និងកំណត់ពីឱកាស ដើម្បីជំរុញការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយហានិភ័យ ក្នុងរាល់សកម្មភាពទាំងអស់របស់យើង។ អភិក្រមបែបនេះ ជួយឱ្យយើងរៀបចំកម្មវិធីដែលកាន់តែផ្ដោតលើការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ផលិតកម្មកសិកម្ម រងផលប៉ះពាល់យ៉ាងច្រើន ដោយសារការប្រែប្រួលអាកាសធាតុ ដូចជាការប្រឈមកាន់តែខ្លាំងទៅនឹងគ្រោះរាំងស្ងួត ទឹកជំនន់ ការឡើងកម្ដៅ និងសមាសភាគចង្រៃជាដើម។ បើតាមការព្យាករ រៀងរាល់ការកើនឡើងសីតុណ្ហភាព ១ អង្សាសេ ធ្វើឱ្យផលិតភាពស្រូវថយចុះ ១០%។
កម្មវិធី CAPRED កំពុងអនុវត្តគំនិតផ្ដួចផ្ដើមកសិកម្មនវានុវត្តន៍ ដូចជាការជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា និងធាតុចូលកសិកម្ម ដែលឆ្លាតវៃចំពោះអាកាសធាតុ ពង្រឹងខ្សែចង្វាក់តម្លៃ និងកែលម្អការរៀបចំផែនការក្រោយប្រមូលផល។
យើងកំពុងជំរុញឱ្យមានការប្រើប្រាស់ពូជដំណាំ ដែលកាន់តែមាននិរន្តភាព និងបន្ស៊ាំទៅនឹងអាកាសធាតុ។ ពូជដំណាំទាំងនេះ រួមមានពូជស្រូវក្រអូបថ្មី ឈ្មោះចំប៉ីស ៧០ ដែលត្រូវបានអភិវឌ្ឍក្រោមថវិកាគាំទ្រពីអូស្ត្រាលី ដែលអាចឱ្យគេប្រមូលផលបាន ៣ ដងក្នុងមួយឆ្នាំ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង។
យើងក៏កំពុងពាំនាំបច្ចេកវិទ្យានវានុវត្តន៍មួយចំនួនទៀត ដើម្បីបង្កើនភាពធន់នៃផលិតកម្មកសិកម្មរបស់កម្ពុជា និងកាត់បន្ថយការប្រើប្រាស់ទឹក និងធាតុចូលកសិកម្មនានា ក៏ដូចជាកាត់បន្ថយការរំខានចំពោះដី។ បច្ចេកវិទ្យាទាំងនេះ រួមមានបច្ចេកវិទ្យាធារាសាស្ត្រ ទៅតាមដំណាក់កាលលូតលាស់ និងបច្ចេកវិទ្យា និងឧបករណ៍ច្រូតកាត់ និងចិញ្ច្រាំចំបើងផងដែរ។
កម្មវិធី CAPRED ក៏ផ្តល់ការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់សារធាតុគីមី ថ្នាំកសិកម្ម និងថ្នាំកំចាត់ស្មៅឱ្យបានល្អបំផុត និងអំពីរបៀបកែលម្អដីសម្រាប់អ្នកផលិតពូជដំណាំផងដែរ។
យើងកំពុងរិះរកវិធីផ្សព្វផ្សាយសេវាធានារ៉ាប់រងដំណាំ ជាសំណាញ់សុវត្ថិភាពសង្គមសម្រាប់កសិករ ជាពិសេស កសិករខ្នាតតូច ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុផង និងវិបត្តិតម្លៃផង។
ការងារក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្មវិធី CAPRED ក៏មានបញ្ចូលសមាសភាគអាកាសធាតុផងដែរ ដូចជា ការកែលម្អការធ្វើផែនការ និងការគ្រប់គ្រងការស្តុកទឹក និងការចែកចាយទឹកស្អាត ដើម្បីជួយកសាងភាពធន់ទៅនឹងគ្រោះរាំងស្ងួត ក៏ដូចជាផលប៉ះពាល់ដទៃទៀត ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ។
យើងក៏នឹងបំពេញតួនាទីផ្គូរផ្គងហិរញ្ញប្បទានបៃតង ជាមួយនឹងគម្រោងដែលមានសក្ដានុពលនៅកម្ពុជា តាមរយៈការងារផ្តោតលើហិរញ្ញប្បទានរបស់យើង។
ក្នុងវិស័យថាមពល កម្មវិធី CAPRED ផ្តោតលើការផ្តល់សមត្ថភាពបច្ចេកទេស និងការគាំទ្រគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ លើកកម្ពស់ភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការបញ្ចេញឧស្ម័ន។ យើងកំពុងធ្វើការងារជាមួយនឹងស្ថាប័ននានារបស់រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីអនុវត្តការសាកល្បងកសិដ្ឋានសូឡាខ្នាតតូច ដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីរបស់រដ្ឋ ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់តំបន់ដាច់ស្រយាល។
មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។
មើលច្រើនទៀតយើងកំពុងធ្វើការរួមគ្នាដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ បង្កើនវិស័យថាមពលស្អាត និងទាក់ទាញហិរញ្ញវត្ថុអាកាសធាតុ ដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនរបស់កម្ពុជានៅត្រឹមឆ្នាំ ២០៥០។ អូស្ត្រាលីមានមោទនភាពក្នុងការក្លាយជាដៃគូផ្លូវការសម្រាប់កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ ២០២៤ #CCCS24 ដែលជាវេទិកាដ៏ធំបំផុតមួយរបស់កម្ពុជា សម្រាប់ការចូលរួមពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសអាកាសធាតុថ្មីៗ។ ចូលរួមជាមួយយើងនៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ ២០២៥ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។ សូមទស្សនាវីដេអូនេះដើម្បីស្វែងយល់បន្ថែម!
អូស្ត្រាលីបានគាំទ្រវិស័យកសិកម្មកម្ពុជាអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ ការគាំទ្រនេះ រួមមាន ការណែនាំបច្ចេកទេសកសិកម្មថ្មីៗ ការបង្កាត់ពូជស្រូវដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងការបង្កើត CARDI, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលជាវិទ្យាស្ថានស្រាវជ្រាវកសិកម្មដ៏ល្បីល្បាញរបស់កម្ពុជា ។ យើងមានមោទនភាពក្នុងការឧបត្ថម្ភវេទិកាស្រូវអង្ករកម្ពុជាឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១២ ខែកញ្ញា នៅរាជធានីភ្នំពេញ ហើយវេទិកានេះក៏ជាឱកាសដ៏ល្អសម្រាប់អាជីវកម្មនានា ក្នុងការបង្ហាញផលិតផលអង្ករប្រណីត និងមានគុណភាពខ្ពស់របស់កម្ពុជា ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញដែលមានសក្តានុពលពីប្រទេសអូស្ត្រាលី និងបណ្តាប្រទេសផ្សេងៗទៀត។ យើងនៅតែបន្តសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីជំរុញ ផលិតកម្មកសិផលស្រូវ ប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព ទៅលើការកែច្នៃ និងការនាំចេញ តាមរយៈកម្មវិធី CAPRED របស់យើង។ សូមទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម។
តើអ្នកដឹងទេ? ប្រមាណជា ៩៩.៨% នៃអាជីវកម្មកម្ពុជា គឺជាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ហើយ ៦១% នៃ 0 ទាំងនោះមានស្រ្តីជាម្ចាស់។ ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្នុងការបង្កើត និងដាក់ឱ្យដំណើរការ ក៏ដូចជាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI-MAP) ឆ្នាំ ២០២៣-២០២៨។ លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ និងប្រធានក្រុមការងារ GEDSI នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការនេះ ដើម្បីធានាឱ្យបាននូវឱកាសចូលរួម មិនត្រឹមតែសម្រាប់ស្រ្តីនោះទេ គឺរាប់បញ្ចូលទាំងជនមានពិការភាព ជនជាតិដើមភាគតិច និងជនដែលងាយរងគ្រោះផងដែរ។ មើលវីដេអូនេះ សម្រាប់ព័ត៌មានបន្ថែម។
សកម្មភាពអាកាសធាតុគឺជាផ្នែកមួយដ៏សំខាន់នៃការគាំទ្ររប...
កាន់តែរីកចម្រើនទៅមុខជាមួយគ្នា៖ អូស្ត្រាលីគាំទ្រវិស...
អូស្ត្រាលីមានមោទនភាពក្នុងការជួយដល់ប្រទេសកម្ពុជាដើម...
សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។
មើលច្រើនទៀតអូស្ត្រាលី សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើ...