capred

អំពីកម្មវិធី CAPRED

កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ហៅកាត់ថា CAPRED គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់ អូស្ត្រាលី នៅកម្ពុជា។ តាមរយៈកម្មវិធី CAPRED អូស្ត្រាលីកំពុងជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន និ​ងនិរន្តភាព។

កម្មវិធី CAPRED ធ្វើការដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលរួម និងទទួលបានអត្ថប្រយោជន៍ដោយពេញលេញពីការអភិវឌ្ឍនេះ តាមរយៈការគាំទ្រស្ត្រី ជនមានពិការភាព និងក្រុមងាយរងគ្រោះផ្សេងៗទៀតជំនះឧបសគ្គនានា។

យើងគាំទ្រក្នុងការកែលម្អទាំងគោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ សម្រាប់ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពល ជាពិសេសផ្តល់ផលប្រយោជន៍ដល់ស្ត្រីដែលជាម្ចាស់អាជីវកម្ម និងក្រុមងាយរងគ្រោះ។

អូស្ត្រាលីតាមរយៈកម្មវិធី CAPRED ជំរុញការវិនិយោគលើវិស័យកសិកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ ហើយដែលដូចទៅនឹងគំនិតផ្ដួចផ្ដើមរបស់ អូស្ត្រាលី លើការអភិវឌ្ឍសេដ្ឋកិច្ច គឺការកាត់បន្ថយការគំរាមកំហែងដែលកើតមានឡើងពីការប្រែប្រួលអាកាសធាតុ ដើម្បីការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។

ការងាររបស់កម្មវិធី CAPRED គឺស្របតាមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់ អូស្ត្រាលី រហូតដល់ឆ្នាំ ២០៤០ ដែលជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរបស់ អូស្ត្រាលី ជាមួយនឹងបណ្តាប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍។

របៀបដែលកម្មវិធី CAPRED ដំណើរការ

កម្មវិធី CAPRED នឹងពង្រីកវិសាលភាពនៃការងាររបស់ខ្លួន (អន្តរាគមន៍) ដើម្បីសម្រេចបាននូវបរិវត្តកម្ម ប្រើប្រាស់ចំណេះដឹង និងភស្តុតាងក្នុងលក្ខណៈជាយុទ្ធសាស្ត្រ មានភាពបត់បែន និងហ៊ានទទួលយកហានិភ័យកសាងភាពជាដៃគូយូរអង្វែង ចាត់ទុកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ថាជាស្នូលនៃរាល់សកម្មភាព ដែលកម្មវិធីរបស់យើងកំពុងអនុវត្ត ព្រមទាំងបញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងសកម្មភាពទាំងអស់នៃកម្មវិធីរបស់យើង។

ចក្ខុវិស័យរបស់យើងសម្រាប់អនាគត គឺប្រកបដោយសុទិដ្ឋិនិយម និងឧបសគ្គ ក៏ប៉ុន្តែមានភាពច្បាស់លាស់ហើយចក្ខុវិស័យនេះ ជាមគ្គទេសក៍ត្រួសត្រាយផ្លូវ សម្រាប់រាល់សកម្មភាពទាំងអស់ដែលយើងធ្វើ។

គំនិត

ការពិគ្រោះយោបល់ ដើម្បីកំណត់ពីវិសាលភាព ការប្រមូលទិន្នន័យ

សកម្មភាព ការងារសាកល្បង

ការរចនា និងការរៀបចំកម្មវិធីផ្តល់ជំនួយ និងការអនុវត្តសកម្មភាព

ការវាយតម្លៃ

ភ័ស្តុតាងផ្តល់ភ្លើងខៀវ ឱ្យចាប់ផ្តើមពង្រីកវិសាលភាពនៃការអនុវត្ត

ពង្រីកវិសាលភាព

កសាងឥទ្ធិពល និងសម្ព័ន្ធភាព ដើម្បីនាំមកនូវការផ្លាស់ប្តូរ ការអនុវត្តទូទាំងប្រទេស

បរិវត្តកម្ម

ការផ្លាស់ប្តូរដែលគេអាចមើលឃើញ

កំណើនសេដ្ឋកិច្ច

ភាពធន់ បរិយាបន្ន និងមាននិរន្តភាព

ចង់ចូលរួមជាមួយក្រុម CAPRED មែនទេ?

មើលឱកាសរបស់យើង
CAPRED Team Meeting