ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ -- ដូចជា ប្រព័ន្ធគមនាគមន៍ ថាមពល ទឹកស្អាត ទំនាក់ទំនង​ និងអនាម័យ -- ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តភាព។ ដើម្បីឱ្យកំណើនក្នុងកម្រិតបច្ចុប្បន្ននៅមានបន្ត មានការប៉ាន់ប្រមាណថា កម្ពុជាត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចន្លោះពី ២៨ ទៅ ៣០ ពាន់លានដុល្លារ ចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០៤០។

ការវិនិយោគពីវិស័យឯកជនអាចជួយភ្ជាប់គម្លាតនេះ និងកាន់តែមានតួនាទីសំខាន់នៅពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

រាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជន តាមរយៈការពង្រឹងក្របខ័ណ្ឌគតិយុត្ត (ច្បាប់វិនិយោគឆ្នាំ ២០២១ និងច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ ២០២១)។

កម្មវិធី CAPRED ផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងតួនាទីរបស់វិស័យឯកជន ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ការវិនិយោគលើថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ កម្មវិធី CAPRED ក៏នឹងស្វែងរកប្រភពហិរញ្ញប្បទានដទៃទៀតសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា សំណើវិនិយោគ ភាពជាដៃគូវាងវិស័យរដ្ឋ និងឯកជន និងប័ណ្ណបំណុលហេដ្ឋារចនាសម្ព័ន្ធបៃតងជាដើម។

អភិក្រមរបស់យើង

ទឹកស្អាតតតាមបំពង់ដែលមានតម្លៃសមរម្យ

ទឹកស្អាតតាមបំពង់​ គឺជាស្តង់ដារមាស ដើម្បីលើកកម្ពស់ការទទួលបានទឹកស្អាតប្រកបដោយនិរន្តភាព។ ការទទួលបានទឹកប្រើប្រាស់ដោយផ្ទាល់នៅក្នុងផ្ទះ ផ្ដល់ជាប្រយោជន៍ ជាពិសេសសម្រាប់ស្ត្រី អ្នករស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ និងជនមានពិការភាព។ ខណៈពេលដែលវិសាលភាពគ្របដណ្តប់នៅក្នុងតំបន់ប្រជុំជនមានអត្រា ៧០% មានប្រជាជនត្រឹមតែ ៤៧% នៃប្រជាជនសរុបតែប៉ុណ្ណោះ ដែលទទួលបានការផ្គត់ផ្គង់ទឹកតាមបំពង់ (២០២០)។ បើតាមការប៉ាន់ប្រមាណ គេត្រូវការការវិនិយោគយ៉ាងហោចណាស់ ២៦៤ លានដុល្លារ ដើម្បីពង្រីកវិសាលភាពលើភូមិដែលនៅសេសសល់។

កម្មវិធីហេដ្ឋារចនាសម្ព័ន្ធដែលអនុវត្តកន្លងមកដោយប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា កម្មវិធីវិនិយោគលើហេដ្ឋាសម្ព័ន្ធ ឬ 3i បានអនុវត្តលើការវិនិយោគតាមរយៈវិធីសាស្ត្របំពេញចន្លោះហិរញ្ញវត្ថុ​ ដល់គម្រោងទឹកស្អាតចំនួន ៨០ នៅកម្ពុជា។ កម្មវិធីនេះបានផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ២៥៣.០០០ គ្រួសារ។ វិធីសាស្ត្របំពេញចន្លោះហិរញ្ញវត្ថុនេះ បានកៀរគរការវិនិយោគពីវិស័យឯកជនក្នុងទឹកប្រាក់ប្រមាណ ១៦ លានដុល្លារ (ឬស្មើនឹង ៥៥% នៃចំណាយវិនិយោគសរុប)។

ប្រសិនបើពុំមានវិធីសាស្ត្របំពេញចន្លោះហិរញ្ញវត្ថុនេះទេ គ្រួសារទាំងនេះនឹងមិនទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់នោះឡើយ។ ការប្រើប្រាស់ទឹកប្រចាំខែ កើនឡើងទ្វេដង ពី ៥ ដល់ ១២ ម៉ែត្រគីប ជាពិសេសក្នុងចំណោមគ្រួសារដែលធ្លាប់ទិញទឹកតាមឡានស៊ីទែនមកប្រើប្រាស់។

កម្មវិធី CAPRED កំពុងពិនិត្យលើជម្រើសហិរញ្ញប្បទានដទៃទៀត ដូចជាមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាតជាដើម។ យើងក៏កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសមត្ថភាពរៀបចំលិខិតបទដ្ឋានគតិយុត្ត តាមដាន និងពង្រឹងការអនុវត្ត ធ្វើតេស្តលើគំរូធុរៈកិច្ចថ្មីៗ ផ្តល់ការគាំទ្របច្ចេកទេសដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន និងលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជនបន្ថែមទៀតនៅក្នុងវិស័យនេះ។

ថាមពលកកើតឡើងវិញចម្រុះ

ថាមពលត្រឹមតែ ៧,៨% នៅកម្ពុជាប៉ុណ្ណោះដែលជាថាមពលកកើតឡើងវិញចម្រុះ (VRE) –ដែលសុទ្ធតែជាថាមពលដើរដោយពន្លឺព្រះអាទិត្យ។ ថាមពលប្រភេទ VRE គឺជាអនាគតនៃការផ្គត់ផ្គង់ថាមពល។ ថាមពលប្រភេទនេះស្អាតជាង និងមានតម្លៃថោកជាងជម្រើសផ្សេងទៀត។ សព្វថ្ងៃនេះ តម្លៃនៃការផលិតថាមពលពីពន្លឺព្រះអាទិត្យ និងពីខ្យល់កាន់តែចុះថោក សូម្បីតែធៀបនឹងគម្រោងផលិតថាមពលដើរដោយធ្យូងថ្មដែលអស់ចំណាយតិចបំផុតក៏ដោយ។

ចំណាយលើថាមពលខ្ពស់ គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គធំៗបំផុត ដែលបង្កការរាំងស្ទះដល់សមត្ថភាពប្រកួតប្រជែង និងការនាំចេញនៃវិស័យកែច្នៃកសិផលនៅកម្ពុជា។

ការផ្តល់លទ្ធភាពឱ្យអ្នកកែច្នៃកសិផលដំឡើងប្រព័ន្ធថាមពល VRE បន្ថែមទៀត នឹងទាក់ទាញយកការវិនិយោគ ក៏ដូចជាជំរុញការបង្កើតការងារ និងប្រាក់ចំណូលនៅក្នុងខ្សែចង្វាក់តម្លៃកសិកម្ម។

វិស័យ VRE សម្បូរដោយវិនិយោគិន និងដៃគូអភិវឌ្ឍន៍ធំៗ។ ហេតុដូច្នេះហើយទើប កម្មវិធី CAPRED សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ពីវិស័យជាយុទ្ធសាស្ត្រ និងផ្តល់ការគាំទ្រឱ្យចំគោលដៅដែលកម្ពុជាត្រូវការជាចាំបាច់ ដើម្បីទាញយក VRE បន្ថែមទៀត។

កម្មវិធី CAPRED នឹងជម្រុញគាំទ្រដល់សមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រង VRE បន្ថែមទៀតនៅក្នុងប្រភពថាមពលចម្រុះ និងបង្កើតក្របខ័ណ្ឌគតិយុត្តដែលទាក់ទាញការវិនិយោគ។ កម្មវិធីនេះ នឹងគាំទ្រដល់ឱ្យក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ដើម្បីរិះរកបច្ចេកវិទ្យាទំនើបៗបន្ថែមទៀត ដើម្បីធ្វើសមាហរណកម្មថាមពល VRE និងគាំទ្រដល់ការកែសម្រួលប្រព័ន្ធតាមដាន និងត្រួតពិនិត្យបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់រដ្ឋ។

ប្រសិទ្ធភាពថាមពល

ផែនការអភិវឌ្ឍន៍វិស័យថាមពលនៃរាជរដ្ឋាភិបាលកម្ពុជា ប៉ាន់ប្រមាណថា កំណើនតម្រូវការថាមពលរហូតដល់ ១៧% នៃប្រទេសនេះ នឹងត្រូវបំពេញតាមរយៈវិធានការប្រសិទ្ធភាពថាមពល។ ត្រឹមឆ្នាំ ២០៣០ គោលដៅដែលត្រូវបានកំណត់នៅត្រឹមឆ្នាំ ២០៣០ គឺត្រូវសន្សំសំចៃថាមពល ១២១៥ មេហ្កាវ៉ាត់ ឬស្មើនឹង ១ ភាគ ៣ នៃការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន។

ប្រទេសដទៃទៀតមានទីផ្សារសម្រាប់ក្រុមហ៊ុនផ្តល់សេវាថាមពល (ESCOs) ដែលវិនិយោគលើប្រសិទ្ធភាពថាមពល សម្រាប់បរិក្ខារឧស្សាហកម្ម។ ESCOs ដាក់ទុនវិនិយោគ និងប្រើប្រាស់ភាគលាភថាមពល ដើម្បីទូទាត់ថ្លៃកម្ចី។ បច្ចុប្បន្ននេះ នៅកម្ពុជា ពុំមានទីផ្សារសម្រាប់ ESCOs ឡើយ។

កម្មវិធី CAPRED នឹងអនុវត្តសាកល្បងគំរូវិនិយោគ ដែលមានសក្ដានុពលរវាង ESCOs និងធុរកិច្ចនានា ចាប់ផ្ដើមពីបរិក្ខាកែច្នៃកសិផលទៅ​ ដែលការចំណាយថាមពលលើការប្រើប្រាស់បរិក្ខាទាំងនោះ​ មានកម្រិតខ្ពស់។

យានយន្តអគ្គិសនី ក៏អាចកាត់បន្ថយការបញ្ចេញកាបូនក្នុងបរិមាណដ៏ច្រើនផងដែរ។ ខណៈពេលដែលអន្តរកាលដ៏សំខាន់នៃការប្រើប្រាស់យានយន្តអគ្គិសនី ផ្តល់ប្រយោជន៍ភាគច្រើនដល់អ្នកដែលមានទ្រព្យសម្បត្តិធូរធារ កម្មវិធី CAPRED នឹងពិនិត្យតាមដានលើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរិះរកច្រកចូល ដើម្បីឱ្យមានការវិនិយោគលើមធ្យោបាយដឹកជញ្ជូនអគ្គិសនី។

ធនធានចុងក្រោយ

មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។

មើល​ច្រើន​ទៀត

ទោះបីជាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតគ្រាប់ស្វាយចន្ទីកំពូលទាំងបីនៅទូទាំងពិភពលោក ប៉ុន្តែមានតែ ១០ភាគរយនៃគ្រាប់ស្វាយចន្ទីទាំងនោះប៉ុណ្ណោះ ត្រូវបានកែច្នៃនៅកម្ពុជា ក្រៅពីនេះ ត្រូវបានគេនាំចេញទៅកាន់បណ្តាលប្រទេសជិតខាង។ អូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងព្យាយាមជួយដល់ការសាកល្បងប្រើប្រាស់ម៉ាស៊ីនបកសំបកគ្រាប់ស្វាយចន្ទីថ្មី ដែលផលិតនៅកម្ពុជា ដើម្បីជួយបង្កើនសមត្ថភាពការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងប្រទេសសម្រាប់អាជីវកម្មខ្នាតតូច។ ម៉ាស៊ីនទាំងនេះ មានតម្លៃសមរម្យ ទំហំតូច មិនត្រូវការទីតាំងធំ និងងាយស្រួលប្រើប្រាស់។ ម៉ាស៊ីននេះជួយពង្រឹងគុណភាព និងសមត្ថភាពកែច្នៃ មានសុវត្ថិភាពសម្រាប់កម្មករ និងជួយបង្កើនប្រាក់ចំណូលឱ្យមានភាពប្រសើរឡើងជាងមុន។ អ្នកប្រើប្រាស់ម៉ាស៊ីននេះដំបូងម្នាក់ ឈ្មោះ ឌុក ភិរម្យ បានរៀបរាប់ថា ម៉ាស៊ីននេះ អាចបង្កើនទិន្នផលនៃការកែច្នៃគ្រាប់ស្វាយចន្ទីបានទ្វេដង គឺកើនពី ៥០ ទៅ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ។ កាលពីពេលថ្មីៗនេះ ភារធារី Pablo Kang បានធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដើម្បីពិនិត្យមើលពីបច្ចេកវិទ្យាថ្មីដែលកំពុងដាក់ដំណើរការ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលីក្នុងការធ្វើអោយវិស័យគ្រាប់ស្វាយចន្ទីកាន់តែប្រសើរឡើង។ សូមទស្សនាវីដេអូនេះដើម្បីស្វែងយល់បន្ថែម។

សូមអបអរសាទរដល់ កញ្ញា ស្រួ សោគន្ធិកា សហស្ថាបនិក និងនាយកប្រតិបត្តិនៃហ្វាម ហេរ៉ូ និងស្ថាបនិកអាជីវកម្មខ្នាតតូច និងធំចំនួនប្រាំពីរផ្សេងទៀត ក្នុងដំណើរបន្តជាមួយនឹងកម្មវិធីពន្លឿនអាជីវកម្មឆ្នៃ CNai Accelerator ដែលគាំទ្រដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធី CNai បានកំណត់ព្រឹត្តិការណ៍សំខាន់ដំបូងរបស់ខ្លួនជាមួយនឹងការធ្វើបទបង្ហាញអាជីវកម្ម។ បន្ទាប់ពីរយៈពេលពីរខែនៃការចូលរួមក្នុងសិក្ខាសាលាអាជីវកម្ម និងការរៀនអនុវត្ត ពួកគេបានបង្ហាញបេសកកម្ម និងផែនការអាជីវកម្មរបស់ខ្លួនសម្រាប់មតិកែលម្អទៅកាន់ក្រុមវាគ្មិនអ្នកជំនាញ។ ព្រឹត្តិការណ៍នេះបានជួយវាយតម្លៃការរួមចំណែកក្នុងអាជីវកម្មរបស់ពួកគេសម្រាប់ដំណាក់កាលបន្ទាប់។ សូមទស្សនាវីដេអូនេះ ដើម្បីស្តាប់ពីបទពិសោធន៍ និងអត្ថប្រយោជន៍ដែលបានទទួលពីអ្នកចូលរួមកម្មវិធី CNai។

អូស្ត្រាលីគាំទ្រដល់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្...

ពីវគ្គបណ្តុះបណ្តាលរហូតដល់ការធ្វើបទបង្ហាញអាជីវកម្ម៖...

ព័ត៌មាន និងករណីសិក្សា

សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។

មើល​ច្រើន​ទៀត
Infrastructure Development

អូស្ត្រាលីលើកកម្ពស់សិទ្ធអំណាចវិស្វករទឹកស្ត្រី ក្នុ...

Trade, Investment and Enterprise Development

កម្ពុជា និងអូស្ត្រាលី សហការគ្នាដើម្បីបង្កើនការវិនិ...

Policy Hub

សមាគមន៍អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជារៀបចំសន្និបាតប...