ឱកាសទទួលបានមូលនិធិគាំទ្រ

កម្មវិធី CAPRED ផ្តល់លទ្ធភាពបន្តបើកចំហលទ្ធភាពចូលរួមក្នុងកម្មវិធីនេះ តាមរយៈការចុះកិច្ចសន្យាផ្គត់ផ្គង់សេវាកម្ម និងអនុវត្តកិច្ចលទ្ធកម្មទំនិញ និងតាមរយៈការផ្តល់ឱកាសទទួលបានហិរញ្ញប្បទាន និងការឧបត្ថម្ភគាំទ្រនានា​។

ឱកាសទាំងនេះបើកចំហចំពោះគ្រប់សហគ្រាស និងអង្គការទាំងអស់ ដែលអាចបំពេញបានតាមលក្ខណៈវិនិច្ឆ័យ ដូចដែលត្រូវបានផ្សព្វផ្សាយ និងធ្វើសកម្មភាពស្របតាមសកម្មភាពនៃកម្មវិធីរបស់យើង។ ឱកាសចុះកិច្ចសន្យា និងទទួលបានថវិកាគាំទ្រ ត្រូវអនុវត្តតាមដំណើរការដែលមានភាពប្រកួតប្រជែង ដោយបេក្ខជនទាំងអស់នឹងទទួលបាននូវការពិចារណាដូចៗគ្នា។

កម្មវិធី CAPRED ក៏បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅកម្ពុជា និងក្រៅប្រទេស ដើម្បីផ្តល់ឱកាសរៀនសូត្រឱ្យចំគោលដៅ ស្របតាមគោលដៅរបស់កម្មវិធី CAPRED។ ដំណើរទស្សនកិច្ចសិក្សានេះផ្ដោតលើវិស័យដែលយើងអាចចែករំលែកមេរៀនបទពិសោធពីប្រទេសអូស្ត្រាលី និងកម្ពុជា ព្រមទាំងកសាងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងបង្កើនការរៀនសូត្រអំពីកម្មវិធី។

Learn more about
CAPRED through our latest resources