ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសហគ្រាស

កម្ពុជាមានបំណងចង់ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០ ដោយបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើពិពិធកម្ម និងសមាហរណកម្មសេដ្ឋកិច្ច និងទីផ្សារ ដែលនេះជាមាគ៌ា ដើម្បីឆ្ពោះទៅសម្រេចវិបុលភាពខាងលើ។ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩--២០២៣ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កសាងទំនាក់ទំនងយ៉ាងរឹងមាំរវាងពាណិជ្ជកម្ម និងការកាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ និងបរិយាបន្ន។

ពាណិជ្ជកម្ម

ម្មវិធី CAPRED ជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកំពុងមានស្រាប់ និងដែលមាននាពេលខាងមុខ ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងគេរបស់ពិភពលោក។ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងសាធារណរដ្ឋកូរ៉េផងដែរ និងបានចូលរួមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការពាណិជ្ជកម្មពិភពលោក។

កម្មវិធី CAPRED កំពុងធ្វើការងារជាមួយនឹងក្រុមហ៊ុននានា នៅក្នុងខ្សែចង្វាក់តម្លៃនេះ ដើម្បីជំរុញការនាំចេញរបស់កម្ពុជា។ យើងកំពុងជួយរៀបចំយុទ្ធសាស្ត្រនាំចេញ និងស្លាកយីហោ​​ ព្រមទាំងកំណត់ការវិនិយោគជាអាទិភាព។

កម្មវិធី CAPRED គាំទ្រដល់កម្ពុជា ក្នុងការរៀបចំគោលនយោបាយជាតិស្តីពីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងពង្រឹងប្រព័ន្ធគុណភាពហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យកសិកម្ម និងវិស័យនាំចេញស្បៀង។ យើងក៏កំពុងកសាងសមត្ថភាពក្នុងវិស័យរដ្ឋ និងឯកជនដើម្បីអនុវត្តន៍ស្តង់ដារ ការទទួលស្គាល់គុណភាព មាត្រាសាស្ត្រ និងការវាយតម្លៃលើអនុលោមភាពផងដែរ។ យើងក៏ជំរុញឱ្យមានការជួយសម្រួល និងកាត់បន្ថយចំណាយនានា និងជំរុញការចូលរួមពីវិស័យឯកជន។

ការវិនិយោគ

កំណើនរបស់កម្ពុជាពឹងអាស្រ័យយ៉ាងខ្លាំងលើការវិនិយោគដោយផ្ទាល់ពីបរទេស ជាពិសេស ពីប្រទេសចិន។ ខណៈពេលដែលការវិនិយោគមូលធនកាន់តែខ្សត់ទៅ កម្ពុជាកំពុងសម្លឹងមើលប្រភពវិនិយោគដទៃទៀត ដូចជាហិរញ្ញប្បទានបៃតងជាដើម។

កម្មវិធី CAPRED ផ្ដោតការយកចិត្តទុកដាក់លើការគាំទ្រដល់ការរៀបចំគោលនយោបាយនៅថ្នាក់ជាតិ ព្រមទាំងក្របខ័ណ្ឌច្បាប់ និងគតិយុត្តនានា។ យើងក៏មានការវិនិយោគសំខាន់ៗដទៃទៀតផងដែរ ដូចជាការវិនិយោគលើវិស័យកសិកម្ម ភាពធន់នឹងអាកាសធាតុ និងសេវាហេដ្ឋារចនាសម្ព័ន្ធជាដើម។

ច្បាប់វិនិយោគឆ្នាំ ២០២១ ផ្តល់ការលើកទឹកចិត្ត ដូចជា ការលើកលែងពន្ធលើប្រាក់ចំណូល និងពន្ធគយ និងផ្តល់ឱកាសឱ្យស្ត្រី ជនមានពិការភាព និងក្រុមងាយរងគ្រោះ បានចូលរួមក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ កម្មវិធី CAPRED ផ្ដល់ការគាំទ្របច្ចេកទេសដល់ការរៀបចំផែនទីបង្ហាញផ្លូវស្តីពីការអនុវត្ត និងការបង្កើនការយល់ដឹងអំពីច្បាប់វិនិយោគថ្មីនេះ។

កម្មវិធី CAPRED បន្តជួយដល់តុវិនិយោគកសិចំណីអាហារ (AFID) ដើម្បីរៀបចំយុទ្ធសាស្ត្រវិនិយោគបែបប្រតិសកម្ម(បែបសកម្មនិយម) និងជ្រើសរើសវិនិយោគិនគោលដៅ។ ក្នុងឆ្នាំ ២០២៣ កម្មវិធី CAPRED បានសម្របសម្រួលដំណើរទស្សនកិច្ចសិក្សារបស់តុវិនិយោគកសិចំណីអាហារ ទៅកាន់ប្រទេសអូស្ត្រាលីប្រកបដោយភាពជោគជ័យ។ កម្មវិធី CAPRED ក៏ធ្វើការងារដើម្បីត្រៀមលក្ខណៈដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការត្រៀមខ្លួនចាប់យកឱកាសវិនិយោគនានាផងដែរ។

កម្មវិធី CAPRED កំពុងកសាងសមត្ថភាពប្រមូលទិន្នន័យនៅក្នុងវិស័យកសិកម្ម ជាពិសេស ដើម្បីកសាងមូលដ្ឋានភ័ស្តុតាង និងទឡ្ហីករណ៍ធុរកិច្ច ដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់លើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ក្នុងវិស័យកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគ។

ការអភិវឌ្ឍសហគ្រាស

កម្មវិធី CAPRED កំពុងសហការជាមួយនឹងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើនការត្រៀមខ្លួនទទួលយកការវិនិយោគរបស់ពួកគេ ពង្រឹងអភិបាលកិច្ចធុរកិច្ច និងភាពអនុលោមតាមលក្ខខណ្ឌហិរញ្ញវត្ថុ និងផ្គូរផ្គងសហគ្រាសទាំងនេះជាមួយវិនិយោគិន និងមូលនិធិវិនិយោគិនដែលមានសក្ដានុពល តាមរយៈ AFID។

សូមអានពីករណីសិក្សាកន្លងទៅថ្មីៗ​ ដែលយើងបានជួយរៀបចំសម្របសម្រួលជាមួយនឹងក្រុមហ៊ុនកសិពាណិជ្ជកម្មដ៏ធំជាងគេមួយរបស់អូស្ត្រាលី។ សូមអានបន្ថែម។

អាន​បន្ថែម

កម្មវិធី CAPRED ក៏កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំដំណើរការអនឡាញ ដែលផ្តល់មានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម។ សហគ្រាសជិត ៩០% នៅកម្ពុជា គឺជាសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម។ ខណៈពេលដែលសហគ្រាសប្រមាណ ៥០០.០០០ ទាំងនេះ រួមចំណែកផ្តល់ការងារ ៧០% ក្នុងនោះមានសហគ្រាសតែ ៥% ប៉ុណ្ណោះ ដែលបានចុះបញ្ជីក្នុងប្រព័ន្ធ។ ដំណើរការចុះបញ្ជីត្រូវអស់ចំណាយច្រើន និងមានភាពស្មុគស្មាញ និងមានការតម្រូវឱ្យបន្តបង់ថ្លៃសេវា ក៏ដូចជាបន្តអាជ្ញាប័ណ្ណជាដើម។ ទោះជាយ៉ាងនេះក្ដី ការចុះបញ្ជី គឺជាលក្ខខណ្ឌដែលចាំបាច់ ដើម្បីទទួលបានកម្ចី និងទទួលបានអាជ្ញាប័ណ្ណសម្រាប់នាំចូល និងនាំចេញ និងដើម្បីបង្កើតជាម៉ាកយីហោជាដើម។

ធនធានចុងក្រោយ

មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។

មើល​ច្រើន​ទៀត

តើលោកអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច ហើយមិនទាន់បានស្នើសុំអាជ្ញាប័ណ្ណដើម្បីដំណើរការមែនទេ? យើងមានដំណឹងល្អសម្រាប់លោកអ្នក។ ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបើកដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ខ្លួន សម្រាប់ស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអនឡាញ។ វិបផតថលនេះកាត់បន្ថយការចំណាយពេលវេលា និងកំលាំង ដោយយើងអាចសម្រួលដំណើរការក្នុងការស្នើសុំអាជ្ញាប័ណ្ណ ជាពិសេសវាផ្តល់អត្ថប្រយោជន៍ដល់ជនដែលមានពិការភាព ឬអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល។ តាមរយៈប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះ លោកអ្នកអាចស្នើសុំប្រកាសដើម្បីបង្កើតសហគ្រាសធុនតូច និងមធ្យម (SMEs) ឬអាជីវកម្មសិប្បកម្ម ហើយស្នើសុំ ឬសុំបន្តអាជ្ញាប័ណ្ណ ដើម្បីដំណើរការអាជីវកម្មបែបនេះ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការជួយបង្កើតជាផ្លូវការនូវវិស័យសហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងឧស្សាហកម្ម ដែលមានជាង៧០%នៃការងារនៅក្នុងប្រទេសទាំងមូល។ អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជា ដើម្បីបង្កើតបរិយាកាសដែលអាចធ្វើអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព តាមរយៈកម្មវិធី CAPRED របស់ខ្លួន។ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? សូមចូលទៅកាន់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដែលមាននៅទីនេះ៖ https://services.misti.gov.kh/ សូមទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម។

តើអ្នកដឹងទេ? ប្រមាណជា ៩៩.៨% នៃអាជីវកម្មកម្ពុជា គឺជាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ហើយ ៦១% នៃទាំងនោះមានស្រ្តីជាម្ចាស់។ ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្នុងការបង្កើត និងដាក់ឱ្យដំណើរការ ក៏ដូចជាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI-MAP) ឆ្នាំ ២០២៣-២០២៨។ លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ និងប្រធានក្រុមការងារ GEDSI នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការនេះ ដើម្បីធានាឱ្យបាននូវឱកាសចូលរួម មិនត្រឹមតែសម្រាប់ស្រ្តីនោះទេ គឺរាប់បញ្ចូលទាំងជនមានពិការភាព ជនជាតិដើមភាគតិច និងជនដែលងាយរងគ្រោះផងដែរ។ មើលវីដេអូនេះ សម្រាប់ព័ត៌មានបន្ថែម។ Through its flagship economic development program, the Cambodia Australia Partnership for Resilient Economic Development (CAPRED), Australia supported the Ministry of Industry, Science, Technology & Innovation (MISTI) to develop, launch and disseminate the Gender Equality, Disability and Social Inclusion Mainstreaming Action Plan (GEDSI-MAP) 2023–2028. H.E. Lay Navinn, MISTI Secretary of State and Chairperson of the GEDSI Action Group, underscored the importance of the plan in ensuring opportunities for and participation by not only women but people with disability, ethnic minorities and other marginalised groups.

Australia's Support to the Cambodian Rice Sector

Australia’s support to the Cambodian rice sector Australia has provided longstanding support to Cambodia’s agriculture sector since the 1960s when it started sending agricultural experts to improve rice-based research. Other key collaborations include the establishment of the Cambodian Agricultural Research and Development Institute (CARDI) in 1999, a strong partnership with the Australian Centre for International Agricultural Research (ACIAR), and the Cambodia-Australia Agricultural Value Chain Program (CAVAC), which concluded in 2022. In July 2022, the Cambodia Australia Partnership for Resilient Economic Development (CAPRED) was launched as Australia’s flagship AUD87 million economic development program. CAPRED aims to support the Royal Government of Cambodia to build sustainable, resilient and inclusive economic growth.

អូស្ត្រាលីគាំទ្រអាជីវកម្មខ្នាតតូចរបស់កម្ពុជា ជាមួយ...

អូស្ត្រាលីមានមោទនភាពក្នុងការជួយដល់ប្រទេសកម្ពុជាដើម...

Australia's Support to the Cambodian Rice Sector

ព័ត៌មាន និងករណីសិក្សា

សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។

View more
Agriculture and Agro-Processing

កាន់តែរីកចម្រើនទៅមុខជាមួយគ្នា៖ អូស្ត្រាលីគាំទ្រវិស...

Agriculture and Agro-Processing

អូស្ត្រាលីគាំទ្រគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតងដំបូ...

Agriculture and Agro-Processing

ក្រសួងឧស្សាហកម្ម សហការជាមួយអូស្ត្រាលី ដើម្បីលើកកម្...