សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម

សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) គឺជាអាទិភាពមួយរបស់រដ្ឋាភិបាលអូស្ត្រាលី។ អាទិភាពនេះ មានផលជះលើសង្គមគ្រប់វិស័យ និងគ្រប់កម្រិត។ សមភាព និងបរិយាបន្ន មានសារៈសំខាន់ក្នុងការដោះស្រាយឧបសគ្គ ដែលបង្កការរាំងស្ទះដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងរួមចំណែកកសាងសេដ្ឋកិច្ចប្រកបដោយភាពធន់។ ដោយហេតុនេះហើយ ទើបយើងបញ្ចូល GEDSI ទៅក្នុងគ្រប់សកម្មភាពដែលយើងធ្វើ។

កម្មវិធី CAPRED មានគោលបំណងធានាថាស្ត្រី ជនមានពិការភាព និងក្រុមងាយរងគ្រោះបានចូលរួម និងទទួលអត្ថប្រយោជន៍យ៉ាងពេញលេញពីការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគនានា។ កម្មវិធី CAPRED ដោះស្រាយមូលដា្ឋននៃផ្នត់គំនិតសង្គម គាំទ្រឱ្យស្ត្រីក្លាយជាម្ចាស់ធុរកិច្ច និងជាអ្នកដឹកនាំក្នុងវិស័យឯកជន ព្រមទាំងជំរុញគោលនយោបាយ និងការអនុវត្តបរិវត្តកម្មផ្នែក GEDSI ក្នុងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងវិស័យឯកជន។

នៅប្រទេសកម្ពុជា កម្លាំងពលកម្មក្នុងវិស័យក្រៅប្រព័ន្ធដ៏ច្រើនលើសលប់ គឺជាស្ត្រី។ ស្ត្រីច្រើនតែធ្វើការជាងបុរសនៅក្នុងការងារដែលពុំមានប្រាក់ឈ្នួល ឬការងារពុំជាប់លាប់ ធ្វើការក្នុងលក្ខខណ្ឌមិនគាប់ប្រសើរ និងពុំបានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមនានា។ ភាពក្រីក្រដែលប្រមូលផ្ដុំនៅទីជនបទ និងការរីកកាន់តែធំនៃគម្លាតរវាងតំបន់ប្រជុំជន និងតំបន់ជនបទ គឺជាឧបសគ្គសំខាន់ៗដែលធ្វើឱ្យរាំងស្ទះដល់កំណើនប្រកបដោយបរិយាបន្ន។

ជនមានពិការភាពងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ ហើយលទ្ធភាពដែលពួកគេអាចនឹងមានការងារធ្វើ​ គឺមានតិចជាង២០%។ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច គឺជាក្រុមដែលមានឱកាសតិចតួច និងងាយរងគ្រោះ ដែលពួកគេមានអត្រាគ្មានដីខ្ពស់ មានសុខភាពខ្សោយ និងមានអត្រាអក្ខរកម្មទាប។

កម្មវិធី CAPRED ប្រើប្រាស់អភិក្រមអន្តរវិស័យ ដើម្បីជំរុញសមភាព និងបរិយាបន្ន។ យើងបញ្ចូល GEDSI ទៅក្នុងអ្វីៗគ្រប់បែបយ៉ាងដែលយើងធ្វើ ដោយធ្វើការពិចារណាពីផលប្រយោជន៍ តម្រូវការ ភាពងាយរងគ្រោះ និងបញ្ហាប្រឈមផ្សេងៗគ្នារបស់អ្នកពាក់ព័ន្ធ និងផ្តល់ឱកាសប្រកបដោយសមធម៌ ដើម្បីឱ្យពួកគេបានចូលរួម និងទទួលអត្ថប្រយោជន៍។ GEDSI ក៏អនុវត្តសកម្មភាពផ្ដោតលើភាពជាតំណាង ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្រុមងាយរងគ្រោះ សេដ្ឋកិច្ចដែលគិតគូរពីសុខមាលភាព (care economy) និងការអភិវឌ្ឍសហគ្រាសប្រកបដោយបរិវត្តកម្មផងដែរ។ ការចូលរួមដែលនាំមកនៅបរិវត្តកម្មផ្នែក GEDSI ក្នុងការអភិវឌ្ឍសហគ្រាស ផ្ដល់ឱកាសដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រី ជនមានពិការភាព និងជនងាយរងគ្រោះ។

សេដ្ឋកិច្ចដែលគិតគូរពីសុខមាលភាព

ស្ត្រីកម្ពុជាទទួលខុសត្រូវដ៏ច្រើនលើសលប់លើការងារថែទាំដោយពុំទទួលបានប្រាក់កម្រៃ។ បុរសកម្ពុជាបំពេញការងារថែទាំដោយពុំទទួលបានប្រាក់កម្រៃក្រោម ៩% ដែលនេះជាអត្រាទាបជាងគេកម្រិតទី ២ ក្នុងចំណោមប្រទេសចំនួន​ ៦៧ (អង្គការអន្តរជាតិខាងការងារ)។

បន្ទុកការងារថែទាំរបស់ស្ត្រី គឺជាឧបសគ្គដ៏ធំមួយ ដែលរារាំងធ្វើឱ្យពួកគេមិនអាចចាប់យកឱកាសធ្វើការងារ ប្រកបអាជីវកម្ម កាន់តួនាទីជាអ្នកដឹកនាំ ទទួលបានការអប់រំ ការអភិវឌ្ឍផ្ទាល់ផ្ទាល់ខ្លួន និងការកម្សាន្តនានា។

ការទទួលស្គាល់លើការងារថែទាំមានសារៈសំខាន់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងធានានូវផលប្រយោជន៍សម្រាប់សង្គម និងសេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយ។ កន្លែងថែទាំកុមារ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ និងចាំបាច់ បំភាយកាបូនទាប និងមានភាពឆ្លាតវៃផ្នែកយេនឌ័រ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន។

វិស័យផ្តល់សេវាថែទាំឯកជននៅកម្ពុជា ទំនងនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅឆ្នាំខាងមុខនេះ រាប់បញ្ចូលទាំងសេវាថែទាំមនុស្សចាស់ផងដែរ។

កម្មវិធី CAPRED កំពុងរួមចំណែកការកសាងវិស័យផ្តល់សេវាថែទាំ និងសេដ្ឋកិច្ចសុខមាលភាព ប្រកបដោយបរិយាបន្ន និងមានភាពរឹងមាំ ដោយសហការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជន។

GEDSI និងការប្រែប្រួលអាកាសធាតុ

ស្ត្រី និងក្រុមដែលងាយរងគ្រោះ គឺរងផលប៉ះពាល់ដ៏ច្រើនលើសលុប ដោយសារការប្រែប្រួលអាកាសធាតុ នៅកម្ពុជា ក៏ដូចជានៅក្នុងប្រទេសដទៃទៀត។ កម្មវិធី CAPRED ទទួលស្គាល់ពីភាពបន្ទាន់​​ និងសារៈសំខាន់នៃការប្រែប្រួលអាកាសធាតុ​ និងទំនាក់ទំនងរបស់វាជាមួយនឹងបរិយាបន្នសង្គម។ កម្មវិធី CAPRED ព្យាយាមបញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងរាល់អភិក្រម និងសកម្មភាពទាំងអស់របស់យើង និងតែងផ្តល់ឱកាសគាំទ្រដល់សហគ្រិនភាពផ្នែកអាកាសធាតុ ក្នុងការដឹកនាំអាជីវកម្មដែលផ្តោតសំខាន់លើ​​ GEDSI។​

ធនធានចុងក្រោយ

មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។

មើល​ច្រើន​ទៀត

ទោះបីជាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតគ្រាប់ស្វាយចន្ទីកំពូលទាំងបីនៅទូទាំងពិភពលោក ប៉ុន្តែមានតែ ១០ភាគរយនៃគ្រាប់ស្វាយចន្ទីទាំងនោះប៉ុណ្ណោះ ត្រូវបានកែច្នៃនៅកម្ពុជា ក្រៅពីនេះ ត្រូវបានគេនាំចេញទៅកាន់បណ្តាលប្រទេសជិតខាង។ អូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងព្យាយាមជួយដល់ការសាកល្បងប្រើប្រាស់ម៉ាស៊ីនបកសំបកគ្រាប់ស្វាយចន្ទីថ្មី ដែលផលិតនៅកម្ពុជា ដើម្បីជួយបង្កើនសមត្ថភាពការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងប្រទេសសម្រាប់អាជីវកម្មខ្នាតតូច។ ម៉ាស៊ីនទាំងនេះ មានតម្លៃសមរម្យ ទំហំតូច មិនត្រូវការទីតាំងធំ និងងាយស្រួលប្រើប្រាស់។ ម៉ាស៊ីននេះជួយពង្រឹងគុណភាព និងសមត្ថភាពកែច្នៃ មានសុវត្ថិភាពសម្រាប់កម្មករ និងជួយបង្កើនប្រាក់ចំណូលឱ្យមានភាពប្រសើរឡើងជាងមុន។ អ្នកប្រើប្រាស់ម៉ាស៊ីននេះដំបូងម្នាក់ ឈ្មោះ ឌុក ភិរម្យ បានរៀបរាប់ថា ម៉ាស៊ីននេះ អាចបង្កើនទិន្នផលនៃការកែច្នៃគ្រាប់ស្វាយចន្ទីបានទ្វេដង គឺកើនពី ៥០ ទៅ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ។ កាលពីពេលថ្មីៗនេះ ភារធារី Pablo Kang បានធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដើម្បីពិនិត្យមើលពីបច្ចេកវិទ្យាថ្មីដែលកំពុងដាក់ដំណើរការ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលីក្នុងការធ្វើអោយវិស័យគ្រាប់ស្វាយចន្ទីកាន់តែប្រសើរឡើង។ សូមទស្សនាវីដេអូនេះដើម្បីស្វែងយល់បន្ថែម។

សូមអបអរសាទរដល់ កញ្ញា ស្រួ សោគន្ធិកា សហស្ថាបនិក និងនាយកប្រតិបត្តិនៃហ្វាម ហេរ៉ូ និងស្ថាបនិកអាជីវកម្មខ្នាតតូច និងធំចំនួនប្រាំពីរផ្សេងទៀត ក្នុងដំណើរបន្តជាមួយនឹងកម្មវិធីពន្លឿនអាជីវកម្មឆ្នៃ CNai Accelerator ដែលគាំទ្រដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធី CNai បានកំណត់ព្រឹត្តិការណ៍សំខាន់ដំបូងរបស់ខ្លួនជាមួយនឹងការធ្វើបទបង្ហាញអាជីវកម្ម។ បន្ទាប់ពីរយៈពេលពីរខែនៃការចូលរួមក្នុងសិក្ខាសាលាអាជីវកម្ម និងការរៀនអនុវត្ត ពួកគេបានបង្ហាញបេសកកម្ម និងផែនការអាជីវកម្មរបស់ខ្លួនសម្រាប់មតិកែលម្អទៅកាន់ក្រុមវាគ្មិនអ្នកជំនាញ។ ព្រឹត្តិការណ៍នេះបានជួយវាយតម្លៃការរួមចំណែកក្នុងអាជីវកម្មរបស់ពួកគេសម្រាប់ដំណាក់កាលបន្ទាប់។ សូមទស្សនាវីដេអូនេះ ដើម្បីស្តាប់ពីបទពិសោធន៍ និងអត្ថប្រយោជន៍ដែលបានទទួលពីអ្នកចូលរួមកម្មវិធី CNai។

អូស្ត្រាលីគាំទ្រដល់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្...

ពីវគ្គបណ្តុះបណ្តាលរហូតដល់ការធ្វើបទបង្ហាញអាជីវកម្ម៖...

ព័ត៌មាន និងករណីសិក្សា

សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។

មើល​ច្រើន​ទៀត
Infrastructure Development

អូស្ត្រាលីលើកកម្ពស់សិទ្ធអំណាចវិស្វករទឹកស្ត្រី ក្នុ...

Trade, Investment and Enterprise Development

កម្ពុជា និងអូស្ត្រាលី សហការគ្នាដើម្បីបង្កើនការវិនិ...

Policy Hub

សមាគមន៍អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជារៀបចំសន្និបាតប...