​ការគាំទ្រលើផ្នែកគោលនយោបាយ

គោលនយោបាយ គឺជាបេះដូងនៃការងារដែលយើងកំពុងធ្វើ។ កម្មវិធី CAPRED ជំរុញឱ្យមានការកែទម្រង់គោលនយោបាយសំខាន់ៗប្រកបដោយនិរន្តភាព ដោយផ្អែកលើមូលដ្ឋានវិនិយោគជាក់លាក់​​​ និងដោយផ្ទាល់។

កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ពេលដែលសេដ្ឋកិច្ចសកលមានបរិវត្តកម្ម។ កម្ពុជាចាំបាច់ត្រូវរៀបចំគោលនយោបាយ ផ្អែកលើភ័ស្តុតាង​​ជាក់លាក់​ ពោលគឺត្រូវគិតនៅខាងក្រៅគំរូសេដ្ឋកិច្ចនៃការប្រមូលផ្ដុំកម្លាំងពលកម្ម និងមូលធន។

អង្គភាពគោលនយោបាយ ផ្តល់ជំនួយបច្ចេកទេសដល់ស្ថាប័នសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ អនុវត្ត ពិនិត្យឡើងវិញ និងពង្រឹងគោលនយោបាយ និងកម្មវិធីជាអាទិភាពនានា ដែលផ្ដោតលើការវិនិយោគរបស់រដ្ឋ និងឯកជន។ អង្គភាពគោលនយោបាយនេះ ផ្ដោតលើការភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័ននៅប្រទេសអូស្ត្រាលី គាំទ្រដល់ការអនុវត្ត និងពង្រឹងការបញ្ចូលសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ទៅក្នុងការតាក់តែងគោលនយោបាយ។

ការគាំទ្រផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាលកម្ពុជា

អភិក្រមរបស់យើង

អង្គភាពគោលនយោបាយ មានគោលបំណងគាំទ្រឱ្យមានការអនុវត្តគោលនយោបាយកាន់តែប្រសើរ តាមរយៈការប្រើប្រាស់អភិក្រម “ពីក្រោមឡើងលើ” និង “ពីលើចុះក្រោម” ដែលមានភាពប្រទាក់ក្រឡាគ្នា។

អភិក្រម”ពីក្រោមឡើងលើ”

អង្គភាពគោលនយោបាយនេះ ប្រើប្រាស់អភិក្រមផ្អែកលើបញ្ហា តាមរយៈការធ្វើការងារដោយផ្ទាល់ជាមួយនឹងក្រសួងស្ថាប័នជំនាញ និងវិស័យឯកជន។ អង្គភាពនេះផ្ដោតលើបញ្ហា គោលនយោបាយគតិយុត្ត និងបញ្ហាជាក់ស្ដែងក្នុងវិស័យសំខាន់ៗ ដែលធ្វើឱ្យរាំងស្ទះដល់ការវិនិយោគ។ អង្គភាពនេះធ្វើការកំណត់ និងសាកល្បងអភិក្រមនានា ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងដើម្បីបង្កភាពងាយស្រួលដល់ការវិនិយោគ។

នេះរួមមាន កាវិនិយោគរួមគ្នា ការជួយសាកល្បងលើគំរូធុរកិច្ច សេវាកម្ម និងគំរូហិរញ្ញប្បទានថ្មីៗ, ការកសាងភាពជាដៃគូ ឬពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន, ការជួយឆ្លើយតបចំពោះបញ្ហាកង្វះព័ត៌មាន ឬកង្វះការសម្របសម្រួលនៅក្នុងវិស័យឯកជន ព្រមទាំងបង្កើនសមត្ថភាពនៃវិស័យសាធារណៈ និងវិស័យឯកជន។

អភិក្រម”ពីលើចុះក្រោម”

ក្រុមការងារគាំទ្រលើផ្នែកគោលនយោបាយនេះ ផ្តល់ជំនួយបច្ចេកទេសដល់ទីភ្នាក់ងារនានានៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្រិតខ្ពស់របស់រាជរដ្ឋាភិបាល ទៅជាវិធានការគោលនយោបាយកាន់តែលម្អិត និងគាំទ្រដល់ការអនុវត្ត។

ធនធានចុងក្រោយ

មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។

មើល​ច្រើន​ទៀត

តើលោកអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច ហើយមិនទាន់បានស្នើសុំអាជ្ញាប័ណ្ណដើម្បីដំណើរការមែនទេ? យើងមានដំណឹងល្អសម្រាប់លោកអ្នក។ ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបើកដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ខ្លួន សម្រាប់ស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអនឡាញ។ វិបផតថលនេះកាត់បន្ថយការចំណាយពេលវេលា និងកំលាំង ដោយយើងអាចសម្រួលដំណើរការក្នុងការស្នើសុំអាជ្ញាប័ណ្ណ ជាពិសេសវាផ្តល់អត្ថប្រយោជន៍ដល់ជនដែលមានពិការភាព ឬអ្នកដែលរស់នៅក្នុងតំបន់ដាច់ស្រយាល។ តាមរយៈប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះ លោកអ្នកអាចស្នើសុំប្រកាសដើម្បីបង្កើតសហគ្រាសធុនតូច និងមធ្យម (SMEs) ឬអាជីវកម្មសិប្បកម្ម ហើយស្នើសុំ ឬសុំបន្តអាជ្ញាប័ណ្ណ ដើម្បីដំណើរការអាជីវកម្មបែបនេះ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការជួយបង្កើតជាផ្លូវការនូវវិស័យសហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងឧស្សាហកម្ម ដែលមានជាង៧០%នៃការងារនៅក្នុងប្រទេសទាំងមូល។ អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជា ដើម្បីបង្កើតបរិយាកាសដែលអាចធ្វើអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព តាមរយៈកម្មវិធី CAPRED របស់ខ្លួន។ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? សូមចូលទៅកាន់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដែលមាននៅទីនេះ៖ https://services.misti.gov.kh/ សូមទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម។

តើអ្នកដឹងទេ? ប្រមាណជា ៩៩.៨% នៃអាជីវកម្មកម្ពុជា គឺជាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ហើយ ៦១% នៃទាំងនោះមានស្រ្តីជាម្ចាស់។ ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្នុងការបង្កើត និងដាក់ឱ្យដំណើរការ ក៏ដូចជាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI-MAP) ឆ្នាំ ២០២៣-២០២៨។ លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ និងប្រធានក្រុមការងារ GEDSI នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការនេះ ដើម្បីធានាឱ្យបាននូវឱកាសចូលរួម មិនត្រឹមតែសម្រាប់ស្រ្តីនោះទេ គឺរាប់បញ្ចូលទាំងជនមានពិការភាព ជនជាតិដើមភាគតិច និងជនដែលងាយរងគ្រោះផងដែរ។ មើលវីដេអូនេះ សម្រាប់ព័ត៌មានបន្ថែម។ Through its flagship economic development program, the Cambodia Australia Partnership for Resilient Economic Development (CAPRED), Australia supported the Ministry of Industry, Science, Technology & Innovation (MISTI) to develop, launch and disseminate the Gender Equality, Disability and Social Inclusion Mainstreaming Action Plan (GEDSI-MAP) 2023–2028. H.E. Lay Navinn, MISTI Secretary of State and Chairperson of the GEDSI Action Group, underscored the importance of the plan in ensuring opportunities for and participation by not only women but people with disability, ethnic minorities and other marginalised groups.

អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ដែលបានគាំទ្រកម្ពុជាក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលថ្មីមួយនេះ ក្នុងឱកាសទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៤ លើកទី ១។ កម្មវិធីនេះប្រព្រឹត្តិទៅ នៅថ្ងៃទី ២៧ ខែ មិថុនា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមដោយ សហគ្រិន និងតំណាងមកពីសមាគមធុរកិច្ច ស្ថាប័នក្រសួង និងដៃគូអភិវឌ្ឍន៍នានា។ ប្រព័ន្ធឌីជីថលមួយនេះ ជួយសម្រួលដល់ដំណើរការស្នើសុំអាជ្ញាប័ណ្ណ ដោយអនុញ្ញាតឱ្យ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ម្ចាស់សិប្បកម្ម និងឧស្សាហកម្មអាចស្នើសុំ ឬបន្តអាជ្ញាប័ណ្ណរបស់ពួកគេបានតាមប្រព័ន្ធឌីជីថល ។ ប្រព័ន្ធឌីជីថលនេះ ត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូរវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រទេសអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ប្រកបដោយបរិយាបន្ន និងតម្លាភាពបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។ សូមទស្សនាវីដេអូ នៃកម្មវិធីសម្ពោធប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលថ្មីមួយនេះ ដើម្បីស្វែងយល់បន្ថែម។

អូស្ត្រាលីគាំទ្រអាជីវកម្មខ្នាតតូចរបស់កម្ពុជា ជាមួយ...

អូស្ត្រាលីមានមោទនភាពក្នុងការជួយដល់ប្រទេសកម្ពុជាដើម...

អូស្ត្រាលី និងកម្ពុជា រួមគ្នាដាក់បង្ហាញប្រព័ន្ធផ្ត...

ព័ត៌មាន និងករណីសិក្សា

សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។

មើល​ច្រើន​ទៀត
Agriculture and Agro-Processing

អូស្ត្រាលី សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើ...

Agriculture and Agro-Processing

អូស្ត្រាលី បន្តជួយគាំទ្រវិស័យកសិកម្មនៅកម្ពុជាឱ្យស...

Agriculture and Agro-Processing

អូស្ត្រាលី និងកម្ពុជា រួមគ្នា ដើម្បីសម្រេចបានគោលដៅ...