capred
ព័ត៌មាន និងករណីសិក្សា

ពីកសិដ្ឋានកម្ពុជាទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក

ពីកសិដ្ឋានកម្ពុជាទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក

អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីគាំទ្រសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពធន់។

 

ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Misota នាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានជួបជាមួយលោក តាន់ មីសស្សែល និងលោកស្រី តាន់ សូភី ស្ថាបនិកក្រុមហ៊ុន ព្រមទាំងលោក អុល តុលា នាយកប្រតិបត្តិធុរកិច្ច ដើម្បីស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលវត្ថុធាតុដើមក្នុងស្រុករបស់កម្ពុជាត្រូវបានកែច្នៃទៅជាផលិតផលនាំចេញប្រកបដោយគុណភាព ក្រោមការគាំទ្ររបស់អូស្ត្រាលី។

 

តាមរយៈការធ្វើការជាមួយកសិករ និងពាណិជ្ជករប្រមាណ ៥០០នាក់ និងផ្តល់ការងារដល់បុគ្គលិកជាង ១៧០នាក់ ដែលភាគច្រើនជាស្ត្រី ក្រុមហ៊ុន Misota កំពុងបង្កើតឱកាសសេដ្ឋកិច្ចនៅទូទាំងខ្សែសង្វាក់តម្លៃ ព្រមទាំងបង្ហាញពីគុណភាពនៃផលិតផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។

 

នៅពេលអាជីវកម្មកម្ពុជាទទួលបានជោគជ័យ កសិករទទួលបានប្រាក់ចំណូលកាន់តែប្រសើរ ការងារកាន់តែច្រើនត្រូវបានបង្កើតឡើង ហើយសហគមន៍ក៏មានភាពរីកចម្រើនផងដែរ។

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីជួយពង្រឹងភាពធន់របស់កសិករដាំកាហ្វេតាមរយៈប្រព័ន្ធស្រោចស្រពប្រើដោយប្រព័ន្ធសូឡា

អូស្ត្រាលីជួយពង្រឹងភាពធន់របស់កសិករដាំកាហ្វេតាមរយៈប្រព័ន្ធស្រោចស្រពប្រើដោយប្រព័ន្ធសូឡា


ស្វែង​យល់​បន្ថែម
ការនាំចូលមេគោអូស្រ្តាលីបន្ថែមទៀត ជំរុញឧស្សាហកម្មទឹកដោះគោដែលកំពុងរីកចម្រើននៅកម្ពុជា

ការនាំចូលមេគោអូស្រ្តាលីបន្ថែមទៀត ជំរុញឧស្សាហកម្មទឹកដោះគោដែលកំពុងរីកចម្រើននៅកម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជួយពង្រឹងសន្តិសុខថាមពលសម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី

អូស្ត្រាលីជួយពង្រឹងសន្តិសុខថាមពលសម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី


ស្វែង​យល់​បន្ថែម