​ការគាំទ្រលើផ្នែកគោលនយោបាយ

គោលនយោបាយ គឺជាបេះដូងនៃការងារដែលយើងកំពុងធ្វើ។ កម្មវិធី CAPRED ជំរុញឱ្យមានការកែទម្រង់គោលនយោបាយសំខាន់ៗប្រកបដោយនិរន្តភាព ដោយផ្អែកលើមូលដ្ឋានវិនិយោគជាក់លាក់​​​ និងដោយផ្ទាល់។

កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ពេលដែលសេដ្ឋកិច្ចសកលមានបរិវត្តកម្ម។ កម្ពុជាចាំបាច់ត្រូវរៀបចំគោលនយោបាយ ផ្អែកលើភ័ស្តុតាង​​ជាក់លាក់​ ពោលគឺត្រូវគិតនៅខាងក្រៅគំរូសេដ្ឋកិច្ចនៃការប្រមូលផ្ដុំកម្លាំងពលកម្ម និងមូលធន។

អង្គភាពគោលនយោបាយ ផ្តល់ជំនួយបច្ចេកទេសដល់ស្ថាប័នសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ អនុវត្ត ពិនិត្យឡើងវិញ និងពង្រឹងគោលនយោបាយ និងកម្មវិធីជាអាទិភាពនានា ដែលផ្ដោតលើការវិនិយោគរបស់រដ្ឋ និងឯកជន។ អង្គភាពគោលនយោបាយនេះ ផ្ដោតលើការភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័ននៅប្រទេសអូស្ត្រាលី គាំទ្រដល់ការអនុវត្ត និងពង្រឹងការបញ្ចូលសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ទៅក្នុងការតាក់តែងគោលនយោបាយ។

ការគាំទ្រផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាលកម្ពុជា

អភិក្រមរបស់យើង

អង្គភាពគោលនយោបាយ មានគោលបំណងគាំទ្រឱ្យមានការអនុវត្តគោលនយោបាយកាន់តែប្រសើរ តាមរយៈការប្រើប្រាស់អភិក្រម “ពីក្រោមឡើងលើ” និង “ពីលើចុះក្រោម” ដែលមានភាពប្រទាក់ក្រឡាគ្នា។

អភិក្រម”ពីក្រោមឡើងលើ”

អង្គភាពគោលនយោបាយនេះ ប្រើប្រាស់អភិក្រមផ្អែកលើបញ្ហា តាមរយៈការធ្វើការងារដោយផ្ទាល់ជាមួយនឹងក្រសួងស្ថាប័នជំនាញ និងវិស័យឯកជន។ អង្គភាពនេះផ្ដោតលើបញ្ហា គោលនយោបាយគតិយុត្ត និងបញ្ហាជាក់ស្ដែងក្នុងវិស័យសំខាន់ៗ ដែលធ្វើឱ្យរាំងស្ទះដល់ការវិនិយោគ។ អង្គភាពនេះធ្វើការកំណត់ និងសាកល្បងអភិក្រមនានា ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងដើម្បីបង្កភាពងាយស្រួលដល់ការវិនិយោគ។

នេះរួមមាន កាវិនិយោគរួមគ្នា ការជួយសាកល្បងលើគំរូធុរកិច្ច សេវាកម្ម និងគំរូហិរញ្ញប្បទានថ្មីៗ, ការកសាងភាពជាដៃគូ ឬពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន, ការជួយឆ្លើយតបចំពោះបញ្ហាកង្វះព័ត៌មាន ឬកង្វះការសម្របសម្រួលនៅក្នុងវិស័យឯកជន ព្រមទាំងបង្កើនសមត្ថភាពនៃវិស័យសាធារណៈ និងវិស័យឯកជន។

អភិក្រម”ពីលើចុះក្រោម”

ក្រុមការងារគាំទ្រលើផ្នែកគោលនយោបាយនេះ ផ្តល់ជំនួយបច្ចេកទេសដល់ទីភ្នាក់ងារនានានៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្រិតខ្ពស់របស់រាជរដ្ឋាភិបាល ទៅជាវិធានការគោលនយោបាយកាន់តែលម្អិត និងគាំទ្រដល់ការអនុវត្ត។

ធនធានចុងក្រោយ

មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។

មើល​ច្រើន​ទៀត

តើលោកអ្នកដឹងទេ? ការកៀរដីឱ្យរាបស្មើដោយប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ អាចជួយកសិករបង្កើនទិន្នផលស្រូវ និងរកប្រាក់ចំណូលបានកាន់តែច្រើនជាងមុន។ អូស្ត្រាលីបានសហការជាមួយក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជា ដើម្បីដាក់ឱ្យប្រើប្រាស់ឧបករណ៍ពង្រៀបដីដោយប្រើបច្ចេកវិទ្យាឡាស៊ែរ។ បច្ចេកវិទ្យានេះ ជួយកសិករបង្កើនប្រសិទ្ធភាពលើការប្រើប្រាស់ធាតុចូលកសិកម្ម កាត់បន្ថយហានិភ័យបង្កដោយសត្វល្អិតចង្រៃ និងបង្កើនគុណភាពនិងទិន្នផលស្រូវ។ លោក ហូ សុឃី កសិកររស់នៅខេត្តបន្ទាយមានជ័យ បានសម្រេចចិត្តទទួលយកសេវាកៀរពង្រៀបដីដោយបច្ចេកវិទ្យាឡាស៊ែរ បន្ទាប់ពីបានឃើញទិន្នផលស្រូវពូរបស់គាត់ការកើនឡើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរនេះ លោក សុឃី អាចសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយលើការបូមទឹក ខណៈដែលទិន្នផលស្រូវ កើនពី ១,៥ តោន ទៅ ៦ តោនក្នុងមួយហិកតា។ អូស្ត្រាលីតាមរយៈកម្មវិធីCAPRED កំពុងពន្លឿនការការប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីពង្រឹងឧស្សាហកម្មស្រូវអង្ករកម្ពុជា និងគាំទ្រដល់គោលដៅក្នុងការនាំចេញអង្ករឱ្យបានមួយលានតោននៅត្រឹបឆ្នាំ២០២៥។

ប្រទេសយើងទាំងពីរមានគោលដៅថាមពលកកើតឡើងវិញ ឧបសគ្គ និងឱកាសស្រដៀងគ្នា ដូច្នេះហើយយើងមានអ្វីជាច្រើនដែលអាចរៀនពីគ្នាទៅវិញទៅមកបាន។ ឆ្នាំនេះ អូស្ត្រាលីបានរៀបចំដំណើរទស្សនកិច្ចសម្រាប់គណៈប្រតិភូមន្ត្រីថាមពលកម្ពុជា ដើម្បីសិក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានារបស់ប្រទេសអូស្ត្រាលី ក្នុងការផ្លាស់ប្តូរថាមពលស្អាត។ សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់អំពីបទពិសោធន៍របស់ កញ្ញា ឈួង សៀងហុង ដែលជាមន្ត្រីគ្រប់គ្រង និងដាក់អោយដំណើរការប្រព័ន្ធ SCADA នៅអគ្គិសនីកម្ពុជា អំឡុងពេលទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។

ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត

ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំង ស្រុងដូចតទៅ

អូស្ត្រាលីពន្លឿនបច្ចេកវិទ្យាសម្រាប់កសិករស្រូវកម្ពុ...

អូស្ត្រាលីប្តេជ្ញាគាំទ្រដល់ការផ្លាស់ប្តូរថាមពលស្អា...

ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត

ព័ត៌មាន និងករណីសិក្សា

សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។

មើល​ច្រើន​ទៀត
Trade, Investment and Enterprise Development

អូស្ត្រាលីគាំទ្រកម្ពុជាលើកំណើនការវិនិយោគជាយុទ្ធសាស...

Agriculture and Agro-Processing

អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច

Gender Equality, Disability and Social Inclusion

អូស្រ្តាលីគាំទ្រអាជីវកម្មកម្ពុជាដើម្បីកាត់បន្ថយបញ្...