តើយើងជានរណា

កម្មវិធី CAPRED ប្រមូលផ្ដុំអ្នកឯកទេសដែលមានទេពកោសល្យ និងមានបទពិសោធក្នុងវិស័យផលិតកម្មកសិកម្ម និងកែច្នៃកសិផល, សេវាហេដ្ឋារចនាសម្ព័ន្ធ, ពាណិជ្ជកម្ម, ការវិនិយោគ និងការអភិវឌ្ឍសហគ្រាស, គោលនយោបាយ, ភាពធន់នឹងអាកាសធាតុ និងសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI)។

កម្មវិធី CAPRED ទទួលបានការគាំទ្រពីអ្នកជំនាញផ្នែកទំនាក់ទំនង តាមដាន និងវាយតម្លៃ ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការ។ អ្នកជំនាញទាំងនេះ ធានាថា ការអនុវត្តកម្មវិធី ដំណើរការទៅដោយរលូន មានប្រសិទ្ធភាព មានការប្រមូលចងក្រងឯកសារ និងរៀបចំជារបាយការណ៍។ កម្មវិធី CAPRED គឺជាកម្មវិធីរយៈពេល ៥ ឆ្នាំដែលទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយក្រុមហ៊ុន Cowater International ។

ក្នុងនាមជានិយោជក ក្រុមហ៊ុន Cowater International ជឿជាក់លើបរិយាកាសការងារដែលមានលក្ខណៈចម្រុះ បរិយាបន្ន និងមានតម្លាភាព។ យើងប្ដេជ្ញាគោរពតាមស្តង់ដារ ក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងកម្រិតខ្ពស់បំផុត។ យើងធ្វើសកម្មភាពធុរកិច្ចគ្រប់បែបយ៉ាងរបស់យើងប្រកបដោយភាពស្មោះត្រង់ និងសុចរិតភាព ស្របតាមច្បាប់ដែលកំពុងចូលជាធរមាន។ សូមអានបន្ថែមអំពីក្រមសីលធម៌ និងការការពារសុវត្ថិភាពរបស់ Cowater រួមនឹងគោលនយោបាយស្តីពីការប្រឆាំងអំពើពុករលួយ និងការកេងបន្លំ ការការពារកុមារ និងការការពារទិន្នន័យ។

តើអ្នកចង់ចូលរួមជាមួយនឹងក្រុមការងារ កម្មវិធី CAPRED ឬ? សូមមើលឱកាសការងាររបស់យើង