ភាពធន់នឹងអាកាសធាតុ គឺជាអាទិភាពអន្តរវិស័យសម្រាប់កម្មវិធី CAPRED និងរដ្ឋាភិបាលអូស្ត្រាលី។ កម្ពុជា ប្រឈមមុខខ្ពស់ទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងលើធនធានធម្មជាតិ ផលិតភាពនៃកម្លាំងពលកម្ម ព្រមទាំងវិស័យដែលជាជន្ទល់នៃកំណើនសេដ្ឋកិច្ច។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ពឹងអាស្រ័យយ៉ាងខ្លាំងលើវិស័យដែលពឹងផ្អែកលើអាកាសធាតុ ដូចជា វិស័យកសិកម្ម ធនធានទឹក ព្រៃឈើ និងនេសាទជាដើម។
ប្រសិនបើពុំមានការចាត់វិធានការចាំបាច់នោះទេ ការកើនឡើងនៃផលប៉ះពាល់បង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ – ដូចជា ភាពធ្ងន់ធ្ងរ និងភាពញឹកញាប់នៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម – នឹងធ្វើឱ្យផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះ ថយចុះប្រមាណ ១០% ត្រឹមឆ្នាំ ២០៥០។ បម្រែបម្រួលទាំងនេះ បង្កផលប៉ះពាល់ដ៏ច្រើនលើសលប់ដលពលរដ្ឋកម្ពុជាដែលងាយរងគ្រោះជាងគេ ដូចជា សហគមន៍ជនបទ និងជនជាតិដើមភាគតិច ដែលមានមធ្យោបាយបន្ស៊ាំខ្លួននៅមានកម្រិតនៅឡើយ។
កម្មវិធី CAPRED រួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើដំណោះស្រាយ ដែលកាត់បន្ថយការបញ្ចេញឧស្ម័ន ដូចជា ការគាំទ្រដល់ការផលិត និងការចែកចាយថាមពលកកើតឡើងវិញ និងវិធានការប្រសិទ្ធភាពថាមពលជាដើម។ កម្មវិធីនេះជំរុញឱ្យមានការអនុវត្តវិធានការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា បច្ចេកវិទ្យាកសិកម្មដែលឆ្លាតវៃចំពោះអាកាសធាតុ ការកែច្នៃកសិផលដែលបញ្ចេញកាបូនទាប និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ជាដើម។
រាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ហិរញ្ញប្បទានអាកាសធាតុ ៩៥% នៅកម្ពុជា នឹងផ្ដោតលើការគាំទ្រដល់វិធានការបន្ស៊ាំនេះ។ ទោះជាយ៉ាងនេះក្ដី ចន្លោះហិរញ្ញប្បទាននៅមានចន្លោះពី ៩០% ទៅ ៩៥% ( ៨០០ លានដុល្លារ) ដើម្បីឆ្លើយតបចំពោះតម្រូវការថវិកាសម្រាប់អនុវត្តផែនការជាតិស្តីពីការបន្សាំរបស់កម្ពុជា។
កម្មវិធី CAPRED កំពុងជួយដល់រដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគលើការបន្ស៊ាំនឹងអាកាសធាតុ។ កម្មវិធីនេះ ក៏ប្ដេជ្ញាកៀរគរការចូលរួមពីវិស័យឯកជន ក្នុងការវិនិយោគដែលឆ្លាតវៃទៅនឹងអាកាសធាតុ ដែលជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយចន្លោះធនធានហិរញ្ញប្បទាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
យើងក៏កំពុងគាំទ្រដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់អនុសញ្ញាក្របខណ្ឌ័សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងប៉ារីស កម្ពុជាត្រូវរៀបចំរបាយការណ៍ស្ដីពីអនុសញ្ញាក្របខណ្ឌ័សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងត្រូវធ្វើបច្ចុប្បន្នភាពរបាយការណ៍នេះជារៀងរាល់ ៥ឆ្នាំម្តង។
កម្ពុជាបានដាក់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹតភាពកាបូនក្នុងរយៈពេលវែង (LTS4CN) របស់ខ្លួន ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ កាលពីឆ្នាំ ២០២១។
ភាពធន់នឹងអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យសម្រាប់កម្មវិធី CAPRED។ យើងប្រើប្រាស់អភិក្រមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ តាមបែបចូលរួម ដើម្បីវាយតម្លៃលើហានិភ័យអាកាសធាតុ និងកំណត់ពីឱកាស ដើម្បីជំរុញការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយហានិភ័យ ក្នុងរាល់សកម្មភាពទាំងអស់របស់យើង។ អភិក្រមបែបនេះ ជួយឱ្យយើងរៀបចំកម្មវិធីដែលកាន់តែផ្ដោតលើការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ផលិតកម្មកសិកម្ម រងផលប៉ះពាល់យ៉ាងច្រើន ដោយសារការប្រែប្រួលអាកាសធាតុ ដូចជាការប្រឈមកាន់តែខ្លាំងទៅនឹងគ្រោះរាំងស្ងួត ទឹកជំនន់ ការឡើងកម្ដៅ និងសមាសភាគចង្រៃជាដើម។ បើតាមការព្យាករ រៀងរាល់ការកើនឡើងសីតុណ្ហភាព ១ អង្សាសេ ធ្វើឱ្យផលិតភាពស្រូវថយចុះ ១០%។
កម្មវិធី CAPRED កំពុងអនុវត្តគំនិតផ្ដួចផ្ដើមកសិកម្មនវានុវត្តន៍ ដូចជាការជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា និងធាតុចូលកសិកម្ម ដែលឆ្លាតវៃចំពោះអាកាសធាតុ ពង្រឹងខ្សែចង្វាក់តម្លៃ និងកែលម្អការរៀបចំផែនការក្រោយប្រមូលផល។
យើងកំពុងជំរុញឱ្យមានការប្រើប្រាស់ពូជដំណាំ ដែលកាន់តែមាននិរន្តភាព និងបន្ស៊ាំទៅនឹងអាកាសធាតុ។ ពូជដំណាំទាំងនេះ រួមមានពូជស្រូវក្រអូបថ្មី ឈ្មោះចំប៉ីស ៧០ ដែលត្រូវបានអភិវឌ្ឍក្រោមថវិកាគាំទ្រពីអូស្ត្រាលី ដែលអាចឱ្យគេប្រមូលផលបាន ៣ ដងក្នុងមួយឆ្នាំ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង។
យើងក៏កំពុងពាំនាំបច្ចេកវិទ្យានវានុវត្តន៍មួយចំនួនទៀត ដើម្បីបង្កើនភាពធន់នៃផលិតកម្មកសិកម្មរបស់កម្ពុជា និងកាត់បន្ថយការប្រើប្រាស់ទឹក និងធាតុចូលកសិកម្មនានា ក៏ដូចជាកាត់បន្ថយការរំខានចំពោះដី។ បច្ចេកវិទ្យាទាំងនេះ រួមមានបច្ចេកវិទ្យាធារាសាស្ត្រ ទៅតាមដំណាក់កាលលូតលាស់ និងបច្ចេកវិទ្យា និងឧបករណ៍ច្រូតកាត់ និងចិញ្ច្រាំចំបើងផងដែរ។
កម្មវិធី CAPRED ក៏ផ្តល់ការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់សារធាតុគីមី ថ្នាំកសិកម្ម និងថ្នាំកំចាត់ស្មៅឱ្យបានល្អបំផុត និងអំពីរបៀបកែលម្អដីសម្រាប់អ្នកផលិតពូជដំណាំផងដែរ។
យើងកំពុងរិះរកវិធីផ្សព្វផ្សាយសេវាធានារ៉ាប់រងដំណាំ ជាសំណាញ់សុវត្ថិភាពសង្គមសម្រាប់កសិករ ជាពិសេស កសិករខ្នាតតូច ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុផង និងវិបត្តិតម្លៃផង។
ការងារក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្មវិធី CAPRED ក៏មានបញ្ចូលសមាសភាគអាកាសធាតុផងដែរ ដូចជា ការកែលម្អការធ្វើផែនការ និងការគ្រប់គ្រងការស្តុកទឹក និងការចែកចាយទឹកស្អាត ដើម្បីជួយកសាងភាពធន់ទៅនឹងគ្រោះរាំងស្ងួត ក៏ដូចជាផលប៉ះពាល់ដទៃទៀត ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ។
យើងក៏នឹងបំពេញតួនាទីផ្គូរផ្គងហិរញ្ញប្បទានបៃតង ជាមួយនឹងគម្រោងដែលមានសក្ដានុពលនៅកម្ពុជា តាមរយៈការងារផ្តោតលើហិរញ្ញប្បទានរបស់យើង។
ក្នុងវិស័យថាមពល កម្មវិធី CAPRED ផ្តោតលើការផ្តល់សមត្ថភាពបច្ចេកទេស និងការគាំទ្រគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ លើកកម្ពស់ភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការបញ្ចេញឧស្ម័ន។ យើងកំពុងធ្វើការងារជាមួយនឹងស្ថាប័ននានារបស់រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីអនុវត្តការសាកល្បងកសិដ្ឋានសូឡាខ្នាតតូច ដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីរបស់រដ្ឋ ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់តំបន់ដាច់ស្រយាល។
មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។
មើលច្រើនទៀតតើលោកអ្នកដឹងទេ? ការកៀរដីឱ្យរាបស្មើដោយប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ អាចជួយកសិករបង្កើនទិន្នផលស្រូវ និងរកប្រាក់ចំណូលបានកាន់តែច្រើនជាងមុន។ អូស្ត្រាលីបានសហការជាមួយក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជា ដើម្បីដាក់ឱ្យប្រើប្រាស់ឧបករណ៍ពង្រៀបដីដោយប្រើបច្ចេកវិទ្យាឡាស៊ែរ។ បច្ចេកវិទ្យានេះ ជួយកសិករបង្កើនប្រសិទ្ធភាពលើការប្រើប្រាស់ធាតុចូលកសិកម្ម កាត់បន្ថយហានិភ័យបង្កដោយសត្វល្អិតចង្រៃ និងបង្កើនគុណភាពនិងទិន្នផលស្រូវ។ លោក ហូ សុឃី កសិកររស់នៅខេត្តបន្ទាយមានជ័យ បានសម្រេចចិត្តទទួលយកសេវាកៀរពង្រៀបដីដោយបច្ចេកវិទ្យាឡាស៊ែរ បន្ទាប់ពីបានឃើញទិន្នផលស្រូវពូរបស់គាត់ការកើនឡើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរនេះ លោក សុឃី អាចសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយលើការបូមទឹក ខណៈដែលទិន្នផលស្រូវ កើនពី ១,៥ តោន ទៅ ៦ តោនក្នុងមួយហិកតា។ អូស្ត្រាលីតាមរយៈកម្មវិធីCAPRED កំពុងពន្លឿនការការប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីពង្រឹងឧស្សាហកម្មស្រូវអង្ករកម្ពុជា និងគាំទ្រដល់គោលដៅក្នុងការនាំចេញអង្ករឱ្យបានមួយលានតោននៅត្រឹបឆ្នាំ២០២៥។
ប្រទេសយើងទាំងពីរមានគោលដៅថាមពលកកើតឡើងវិញ ឧបសគ្គ និងឱកាសស្រដៀងគ្នា ដូច្នេះហើយយើងមានអ្វីជាច្រើនដែលអាចរៀនពីគ្នាទៅវិញទៅមកបាន។ ឆ្នាំនេះ អូស្ត្រាលីបានរៀបចំដំណើរទស្សនកិច្ចសម្រាប់គណៈប្រតិភូមន្ត្រីថាមពលកម្ពុជា ដើម្បីសិក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានារបស់ប្រទេសអូស្ត្រាលី ក្នុងការផ្លាស់ប្តូរថាមពលស្អាត។ សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់អំពីបទពិសោធន៍របស់ កញ្ញា ឈួង សៀងហុង ដែលជាមន្ត្រីគ្រប់គ្រង និងដាក់អោយដំណើរការប្រព័ន្ធ SCADA នៅអគ្គិសនីកម្ពុជា អំឡុងពេលទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។
ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំង ស្រុងដូចតទៅ
អូស្ត្រាលីពន្លឿនបច្ចេកវិទ្យាសម្រាប់កសិករស្រូវកម្ពុ...
អូស្ត្រាលីប្តេជ្ញាគាំទ្រដល់ការផ្លាស់ប្តូរថាមពលស្អា...
ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត
សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។
មើលច្រើនទៀតអូស្ត្រាលីគាំទ្រកម្ពុជាលើកំណើនការវិនិយោគជាយុទ្ធសាស...
អូស្រ្តាលីគាំទ្រអាជីវកម្មកម្ពុជាដើម្បីកាត់បន្ថយបញ្...