capred
ព័ត៌មាន និងករណីសិក្សា

ផលិតផលកម្ពុជាកំពុងឈានទៅដល់អ្នកប្រើប្រាស់កាន់តែច្រើន ទាំងនៅក្នុងប្រទេសនិងទីផ្សារអន្តរជាតិ

ផលិតផលកម្ពុជាកំពុងឈានទៅដល់អ្នកប្រើប្រាស់កាន់តែច្រើន ទាំងនៅក្នុងប្រទេសនិងទីផ្សារអន្តរជាតិ

អូស្ត្រាលីកំពុងជួយអាជីវកម្មកម្ពុជា ក្នុងការពង្រីកការផលិត ពង្រឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម និងនាំយកទៅកាន់ទីផ្សារថ្មីៗ។

 

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី ក្រុមហ៊ុន សាបារា កំពុងបង្កើនការផលិតគ្រឿងការី និងម្សៅស៊ុបមាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង ដែលនេះបង្កើតការងារបន្ថែម និងពង្រឹងភាពជាដៃគូជាមួយកសិករក្នុងស្រុកជាង១៥០នាក់ ដែលផ្គត់ផ្គង់គ្រឿងទេស ជីរ និងបន្លែ។

 

ក្នុងអំឡុងពេលទស្សនកិច្ចនៅក្រុមហ៊ុន សាបារា កាលពីពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានមានឱកាសភ្លក់ផលិតផលរបស់ក្រុមហ៊ុនដោយផ្ទាល់ និងស្វែងយល់ពីរបៀបដែលការគាំទ្ររបស់អូស្ត្រាលីកំពុងជួយឱ្យអាជីវកម្មក្នុងស្រុករីកចម្រើន និងនាំយករសជាតិបែបខ្មែរទៅកាន់អ្នកប្រើប្រាស់កាន់តែច្រើន។

 

រាប់ចាប់ពីខេត្តសៀមរាបទៅទីផ្សារអន្តរជាតិ រួមទាំងប្រទេសអូស្ត្រាលីផងដែរ ក្រុមហ៊ុន សាបារា កំពុងនាំយករសជាតិម្ហូបកម្ពុជាទៅកាន់ពិភពលោក។

 

នៅពេលអាជីវកម្មក្នុងស្រុករីកចម្រើន ធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ ការងារជាច្រើនត្រូវបានបង្កើតឡើង ហើយសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ និងមានភាពធន់។

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

អូស្ត្រាលីជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា


ស្វែង​យល់​បន្ថែម
ពីចម្ការនៅកម្ពុជា ទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក

ពីចម្ការនៅកម្ពុជា ទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រអនាគតអ្នកដឹកនាំកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

អូស្ត្រាលីគាំទ្រអនាគតអ្នកដឹកនាំកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព


ស្វែង​យល់​បន្ថែម