អូស្ត្រាលី ជាដៃគូសំខាន់ក្នុងការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលស្អាតរបស់កម្ពុជា ដែលជាជំហានសំខាន់មួយឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។
ក្នុងនាមជាដៃគូស្ថាបនិកនៃសប្តាហ៍ថាមពលស្អាតកម្ពុជា យើងបានរៀបចំកម្មវិធី Toast to Clean Energy ដើម្បីជាការបិទបញ្ចប់សប្តាហ៍ថាមពលស្អាត និងប្រកាសឈ្មោះម្ចាស់ពានរង្វាន់ថាមពលស្អាតឆ្នាំ ២០២៥ ដោយទទួលស្គាល់អ្នកទទួលបានជ័យលាភី និងអ្នកច្នៃប្រឌិតផ្នែកថាមពលស្អាតរបស់កម្ពុជា។
ម្ចាស់ជ័យលាភីរួមមាន:
🌍 ជ័យលាភីផ្នែកថាមពលស្អាត៖ បណ្ឌិត គីនណាលេត វង់ច័ន្ទ
🌍 គម្រោងសហគមន៍ថាមពលស្អាត ដែលមានឥទ្ធិពលច្រើនបំផុត៖ អង្គការ យូនីសេហ្វ កម្ពុជា។
🌍 ពានរង្វាន់ផ្នែកប្រសិទ្ធភាពថាមពល៖ Sela Pepper Cambodia
សប្តាហ៍ថាមពលស្អាតប្រចាំឆ្នាំនេះ បានបង្ហាញពីរបៀបដែលថាមពលស្អាតអាចជំរុញអនាគតកម្ពុជា ក្នុងការ ទាក់ទាញឧស្សាហកម្មថ្មីៗ ជំរុញកំណើនសេដ្ឋកិច្ច និងធានាថា អត្ថប្រយោជន៍ទាំងនោះត្រូវបានចែករំលែកប្រកបដោយសមធម៌។
សូមអបអរសាទរដល់អ្នកទទួលពានរង្វាន់ទាំងអស់ សម្រាប់ការរួមចំណែកដ៏មានតម្លៃរបស់ពួកគេក្នុងការជួយធ្វើឲ្យកម្ពុជាកាន់តែបៃតង!