capred
ព័ត៌មាន និងករណីសិក្សា

ថ្ងៃនេះ យើងចូលរួមជាមួយពិភពលោកទាំងមូលអបអរសាទរ ទិវាថាមពលស្អាតអន្តរជាតិ

ថ្ងៃនេះ យើងចូលរួមជាមួយពិភពលោកទាំងមូលអបអរសាទរ ទិវាថាមពលស្អាតអន្តរជាតិ

ប្រទេសអូស្ត្រាលីកំពុងគាំទ្រកម្ពុជាលើអន្តរកាលថាមពលកកើតឡើងវិញ តាមរយៈការជួយកសាងអ្នកជំនាញផ្នែកថាមពលស្អាតប្រកបដោយបរិយាបន្ន។

 

តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីកម្មសិក្សាសម្រាប់ស្ត្រីក្នុងវិស័យថាមពលស្អាត កំពុងផ្តល់ឱ្យនិស្សិតស្រីដែលបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម នូវបទពិសោធន៍ការងារផ្ទាល់នៅតាមកសិដ្ឋានសូឡា និងក្រុមហ៊ុនថាមពលស្អាតនានានៅទូទាំងប្រទេសកម្ពុជា។

 

កម្មវិធីនេះអនុញ្ញាតឱ្យសិក្ខាកាមពង្រឹងជំនាញសម្រាប់អាជីពនាពេលអនាគត ព្រមទាំងចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅថាមពលស្អាតរបស់កម្ពុជា។

 

សូមជួបជាមួយកញ្ញា អេ សុនថង ដែលជានិស្សិតចុះកម្មសិក្សាម្នាក់នៅខេត្តកំពង់ឆ្នាំង។ កញ្ញាចែករំលែកពីរបៀបដែលកម្មវិធីនេះបានពង្រឹងជំនាញបច្ចេកទេស និងទំនុកចិត្តរបស់ សុនថង ដែលសបញ្ជាក់ឱ្យឃើញថា ស្ត្រីអាចរីកចម្រើន និងដឹកនាំបានក្នុងវិស័យថាមពល។

 

កាលានុវត្តភាពប្រកបដោយបរិយាបន្ន ជាថាមពលសម្រាប់អនាគតប្រកបដោយនិរន្តរភាព។

 

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីជំរុញភាពជាដៃគូវិស័យទឹកស្អាតជាមួយកម្ពុជា

អូស្ត្រាលីជំរុញភាពជាដៃគូវិស័យទឹកស្អាតជាមួយកម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រការផ្តល់ឱកាសការងារថ្មីសម្រាប់ស្ត្រីកម្ពុជា

អូស្ត្រាលីគាំទ្រការផ្តល់ឱកាសការងារថ្មីសម្រាប់ស្ត្រីកម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រការបណ្តុះបណ្តាលអ្នកជំនាញក្នុងវិស័យថាមពលស្អាតរបស់កម្ពុជា

អូស្ត្រាលីគាំទ្រការបណ្តុះបណ្តាលអ្នកជំនាញក្នុងវិស័យថាមពលស្អាតរបស់កម្ពុជា


ស្វែង​យល់​បន្ថែម