capred
ព័ត៌មាន និងករណីសិក្សា

តើអ្នកដឹងអំពីការគាំទ្ររបស់ប្រទេសអូស្ត្រាលីលើវិស័យកសិកម្មនៅប្រទេសកម្ពុជាដែរឬទេ?

តើអ្នកដឹងអំពីការគាំទ្ររបស់ប្រទេសអូស្ត្រាលីលើវិស័យកសិកម្មនៅប្រទេសកម្ពុជាដែរឬទេ?

អូស្ត្រាលីកំពុងជួយដល់ប្រទេសកម្ពុជាតាមរយៈតុវិនិយោគកសិ-ចំណីអាហារ (AFID) ដើម្បីទាក់ទាញការវិនិយោគ និងការអភិវឌ្ឍទីផ្សារថ្មី ព្រមទាំងលំហូរប្រាក់ចំណូល។ 

 

ថ្មីៗនេះ កម្មវិធី CAPRED បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីសម្រាប់ប្រតិភូកម្ពុជាចំនួន ៣៧រូប ខាងផ្នែកវិស័យកសិកម្ម និងភាគីពាក់ព័ន្ធខាងរដ្ឋាភិបាលផងដែរ។ 

 

គណៈប្រតិភូទាំងអស់បានជួបជាមួយអ្នកវិនិយោគ សង្វាក់ផ្សារទំនើប ស្ថាប័នរដ្ឋាភិបាល និងសមាគមធុរកិច្ច ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញដែលមានសក្តានុពល និងបានសិក្សាអំពីបទប្បញ្ញត្តិនៃការនាំចូលរបស់អូស្ត្រាលី និងសិល្បៈនៃការដាក់លក់ផលិតផលទៅកាន់ទស្សនិកជនអន្តរជាតិ។ 

 

ជាមួយនឹងការផលិតដែលបានបង្កើតឡើងផ្តោតលើគុណភាពផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិផ្សេងៗ ប្រទេសកម្ពុជាមានទីតាំងល្អសម្រាប់ការនាំចេញ និងសហការវិនិយោគនៅក្នុងទីផ្សារដែលមានតម្លៃខ្ពស់នេះ។ 

 

យើងសង្ឃឹមថានឹងឃើញផលិតផលកសិកម្មកម្ពុជាកាន់តែច្រើននៅលើធ្នើទំនិញរបស់អូស្ត្រាលី និងដើម្បីបន្តពង្រឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងទាំងពីរ។

 

ស្វែងយល់បន្ថែមអំពីកម្មវិធី CAPRED៖ https://capred.org

#AFID #CambodiaAgriculture #CAPRED

 

Post Image

មាតិកាដែលពាក់ព័ន្ធ

ការនាំចូលមេគោអូស្រ្តាលីបន្ថែមទៀត ជំរុញឧស្សាហកម្មទឹកដោះគោដែលកំពុងរីកចម្រើននៅកម្ពុជា

ការនាំចូលមេគោអូស្រ្តាលីបន្ថែមទៀត ជំរុញឧស្សាហកម្មទឹកដោះគោដែលកំពុងរីកចម្រើននៅកម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជួយពង្រឹងសន្តិសុខថាមពលសម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី

អូស្ត្រាលីជួយពង្រឹងសន្តិសុខថាមពលសម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី


ស្វែង​យល់​បន្ថែម
អូស្ត្រាលីបង្កើនការគាំទ្រលើការប្រើប្រាស់ជីធម្មជាតិ ខណៈតម្លៃនាំចូលជីកំពុងកើនឡើង

អូស្ត្រាលីបង្កើនការគាំទ្រលើការប្រើប្រាស់ជីធម្មជាតិ ខណៈតម្លៃនាំចូលជីកំពុងកើនឡើង


ស្វែង​យល់​បន្ថែម