capred
ព័ត៌មាន និងករណីសិក្សា

បេសកកម្មថាមពលបៃតងរបស់កម្ពុជា៖ ជំហានឆ្ពោះទៅមុខជាមួយអូស្ត្រាលី

បេសកកម្មថាមពលបៃតងរបស់កម្ពុជា៖ ជំហានឆ្ពោះទៅមុខជាមួយអូស្ត្រាលី

តើអ្នកដឹងទេ? កម្ពុជាមានគោលដៅអាកាសធាតុយ៉ាងមុតមាំពោលគឺ បង្កើន ថាមពលកកើតឡើងវិញនៅក្នុងបណ្តាញអគ្គិសនីរហូតដល់ ៧០ភាគរយ និងមានភាពអព្យាក្រឹតអាកាសធាតុនៅឆ្នាំ ២០៥០។ អូស្ត្រាលីបាននិងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតួអង្គសំខាន់ៗក្នុងវិស័យថាមពល ដើម្បីគាំទ្រដល់គោលដៅនេះ និងកសាងអនាគតបៃតង និងប្រកបដោយនិរន្តរភាព។

កាលពីពេលថ្មីៗនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី CAPRED បានសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីសម្រាប់តំណាងចំនួន ១៣នាក់ មកពីក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ដើម្បីស្វែងយល់ពីភាពជោគជ័យរបស់ប្រទេសអូស្ត្រាលីក្នុងការរួមបញ្ចូលថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនី។

គណៈប្រតិភូបានជួបជាមួយតួអង្គនានាផ្នែកថាមពលកកើតឡើងវិញរបស់អូស្ត្រាលីរួមមាន ការិយាល័យឧតុនិយមអូស្រ្តាលី ប្រតិបត្តិករទីផ្សារថាមពលអូស្ត្រាលី ក្រុមប្រឹក្សាថាមពលស្អាតអូស្ត្រាលី បណ្តាញចែកចែកអគ្គិសនី Transgrid និងតួអង្គពាក់ព័ន្ធផ្សេងទៀត។ គណៈប្រតិភូក៏ទទួលបានការយល់ដឹងបន្ថែមទៀតតាមរយៈការទៅមើលកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងកន្លែងផ្ទុកថ្មអគ្គិសនីរបស់ប្រទេសអូស្ត្រាលី។

អូស្ត្រាលីនឹងបន្តធ្វើការងារជាមួយនឹងប្រទេសកម្ពុជាបន្ទាប់ពីដំណើរទស្សនកិច្ចនេះ ដើម្បីគាំទ្រគោលដៅអនាគតថាមពលស្អាតរបស់កម្ពុជា។

មាតិកាដែលពាក់ព័ន្ធ

សប្តាហ៍ថាមពលស្អាតត្រលប់មកវិញក្នុងឆ្នាំ២០២៥ — សូមចូលរួមជាមួយយើង!

សប្តាហ៍ថាមពលស្អាតត្រលប់មកវិញក្នុងឆ្នាំ២០២៥ — សូមចូលរួមជាមួយយើង!

ស្វែង​យល់​បន្ថែម
អូស្ត្រាលីជាដៃគូដែលមានការប្តេជ្ញាចិត្ត និងយូរអង្វែង នៅអនុតំបន់មេគង្គ។