ក្នុងឱកាសអបអរសាទរទិវាទឹកពិភពលោក យើងសូមបង្ហាញពីវឌ្ឍនភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលសម្រេចបានតាមរយៈការគាំទ្រពីប្រទេសអូស្ត្រាលី ក្នុងការអភិវឌ្ឍជំនាញ និងការបើកឱកាសផ្លូវអាជីពសម្រាប់វិស្វករវ័យក្មេង។ កម្មវិធីកម្មសិក្សាវិស្វករទឹកវ័យក្មេង ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី និងរៀបចំដោយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយអតុល្យភាពយេនឌ័រក្នុងវិស័យនេះ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មជូនដល់សហគមន៍មូលដ្ឋាន។
កញ្ញា សេង ស្រីណាង ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មទឹក និងបរិស្ថាន ថ្មីៗនេះបានបញ្ចប់ការធ្វើកម្មសិក្សារយៈពេល ៥ ខែ នៅស្ថានីយទឹកស្អាត ឡេងខៀវ ព្រែកអំបិល ក្នុងខេត្តកណ្តាល។ តាមរយៈកម្មវិធីនេះ ស្រីណាងទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងបានប្រើប្រាស់ចំណេះដឹងបច្ចេកទេសរបស់នាង ដើម្បីជួយបង្កើនគុណភាពទឹក និងកាត់បន្ថយការបាត់បង់ទឹករបស់ស្ថានីយ។
សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែម!