capred
ព័ត៌មាន និងករណីសិក្សា

ការគាំទ្ររបស់អូស្ត្រាលីជួយឲ្យកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ🌍🥭

ការគាំទ្ររបស់អូស្ត្រាលីជួយឲ្យកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ🌍🥭

តាមរយៈកម្មវិធី CAPRED អូស្ត្រាលីបាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផលដែលមានតម្លៃបន្ថែម សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

 

🎉 ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់ Great Taste Awards ដ៏មានកិត្យានុភាពចំនួនបី រង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ ៣ ដ៏កម្រ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង ១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ ១០០ ភាគរយរបស់ពួកគេ។

 

ក្រុមហ៊ុន HESED ទិញវត្ថុធាតុដើមកពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀតដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។

 

អូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីកំពុងជួយកសិករដំណាំម្រេចនៅខេត្តត្បូងឃ្មុំឱ្យទទួលបានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ

អូស្ត្រាលីកំពុងជួយកសិករដំណាំម្រេចនៅខេត្តត្បូងឃ្មុំឱ្យទទួលបានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រកសិករអង្ករកម្ពុជាក្នុងការទទួលបានទីផ្សារពិភពលោក

អូស្ត្រាលីគាំទ្រកសិករអង្ករកម្ពុជាក្នុងការទទួលបានទីផ្សារពិភពលោក


ស្វែង​យល់​បន្ថែម
អូស្ត្រាលី ជំរុញការផ្គត់ផ្គង់ជីដល់កសិករក្នុងពេលតម្លៃមានការប្រែប្រួលខ្លាំង

អូស្ត្រាលី ជំរុញការផ្គត់ផ្គង់ជីដល់កសិករក្នុងពេលតម្លៃមានការប្រែប្រួលខ្លាំង


ស្វែង​យល់​បន្ថែម