capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីបើកផ្លូវសម្រាប់ការវិនិយោគលើអនាគតថាមពលរបស់កម្ពុជា

អូស្ត្រាលីបើកផ្លូវសម្រាប់ការវិនិយោគលើអនាគតថាមពលរបស់កម្ពុជា

ខណៈដែលការរំខានដល់ទីផ្សារថាមពលសកល និងខ្សែសង្វាក់ផ្គត់ផ្គង់កំពុងជះឥទ្ធិពលដល់វិស័យថាមពលរបស់កម្ពុជា អូស្ត្រាលីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចាប់ដៃគូ ដើម្បីពង្រឹងភាពធន់នៃវិស័យថាមពលក្នុងរយៈពេលវែង។

 

អូស្ត្រាលីកំពុងគាំទ្រក្រុមហ៊ុន SchneiTec Jupiter ក្នុងការបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដែលមានតម្លៃប្រមាណជា ១៥០ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍកសិដ្ឋានផលិតថាមពលពន្លឺព្រះអាទិត្យទំហំ ៣៥០ មេហ្គាវ៉ាត់។ គម្រោងនេះនឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ។

 

ការគាំទ្រនេះ ធ្វើឡើងបន្តពីការដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះនូវ ប្រកាសស្តីពីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការគាំទ្រពីអូស្ត្រាលី។ យន្តការជាប្រវត្តិសាស្ត្រនេះ នឹងកៀរគរហិរញ្ញប្បទានក្នុងស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

 

កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះអនាគតថាមពលស្អាតរបស់កម្ពុជា ក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងកសាងសេដ្ឋកិច្ចឱ្យកាន់តែមានភាពធន់។

មាតិកាដែលពាក់ព័ន្ធ

ភាពជាដៃគូលើវិស័យទឹករវាងអូស្ត្រាលី និងកម្ពុជាជួយពង្រឹងសេវាសាធារណៈ

ភាពជាដៃគូលើវិស័យទឹករវាងអូស្ត្រាលី និងកម្ពុជាជួយពង្រឹងសេវាសាធារណៈ


ស្វែង​យល់​បន្ថែម
អូស្ត្រាលីកំពុងគាំទ្រស្ត្រីក្នុងការជំរុញការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា

អូស្ត្រាលីកំពុងគាំទ្រស្ត្រីក្នុងការជំរុញការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីកំពុងគាំទ្រអនាគតមួយដែលមានសន្តិសុខថាមពលកាន់តែប្រសើរសម្រាប់កម្ពុជា

អូស្ត្រាលីកំពុងគាំទ្រអនាគតមួយដែលមានសន្តិសុខថាមពលកាន់តែប្រសើរសម្រាប់កម្ពុជា


ស្វែង​យល់​បន្ថែម