capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីគាំទ្រអនាគតអ្នកដឹកនាំកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

អូស្ត្រាលីគាំទ្រអនាគតអ្នកដឹកនាំកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

ស្របពេលដែលសេដ្ឋកិច្ច និងទីផ្សារមូលបត្ររបស់កម្ពុជាកំពុងបន្តរីកចម្រើន ការវិនិយោគលើយុវជនជំនាន់ក្រោយដែលនឹងក្លាយជាមេដឹកនាំនាពេលអនាគត គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

 

អូស្ត្រាលីកំពុងគាំទ្រកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិស្តីពី ESG (National ESG Challenge 2026) ដែលដឹកនាំដោយនិយ័តករមូលបត្រកម្ពុជា (SERC) ដើម្បីជួយនិស្សិតសាកលវិទ្យាល័យពង្រឹងចំណេះដឹងរបស់ពួកគេអំពីគោលការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

 

កម្មវិធីប្រកួតប្រជែងនេះប្រមូលផ្តុំនិស្សិតមកពីសាកលវិទ្យាល័យចំនួន ៦ នៅរាជធានីភ្នំពេញ ដោយផ្តល់ឱកាសឱ្យពួកគេអនុវត្តស្តង់ដារ ESG របស់អាស៊ាន ទៅលើបញ្ហាប្រឈមជាក់ស្តែងពាក់ព័ន្ធនឹងនិរន្តរភាព។ ក្រុមនិស្សិតកម្ពុជាដែលទទួលជ័យលាភី នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ASEAN ESG Challenge នៅប្រទេសហ្វីលីពីន ជាមួយនិស្សិតមកពីបណ្តាប្រទេសនានាក្នុងតំបន់។

 

តាមរយៈការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ អូស្ត្រាលីកំពុងជួយបណ្តុះបណ្តាលយុវជនកម្ពុជានូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីរួមចំណែកកសាងអនាគតសេដ្ឋកិច្ចដែលមានភាពធន់ និងប្រកបដោយនិរន្តរភាព។

មាតិកាដែលពាក់ព័ន្ធ

ពីចម្ការនៅកម្ពុជា ទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក

ពីចម្ការនៅកម្ពុជា ទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រអ្នកផលិតនៅកម្ពុជាក្នុងការពង្រឹងសន្តិសុខស្បៀង

អូស្ត្រាលីគាំទ្រអ្នកផលិតនៅកម្ពុជាក្នុងការពង្រឹងសន្តិសុខស្បៀង


ស្វែង​យល់​បន្ថែម
អូស្រ្តាលី ជំរុញការវិនិយោគបៃតងដើម្បីធ្វើឲ្យវិស័យកសិ-ចំណីអាហារនៅកម្ពុជាកាន់តែរីកចម្រើន

អូស្រ្តាលី ជំរុញការវិនិយោគបៃតងដើម្បីធ្វើឲ្យវិស័យកសិ-ចំណីអាហារនៅកម្ពុជាកាន់តែរីកចម្រើន


ស្វែង​យល់​បន្ថែម