អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ ដែលអូស្ត្រាលីបានសហការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរឹងមាំ តាមរយៈការកែលម្អពូជដំណាំ ការនាំយកបច្ចេកវិទ្យាកសិកម្មថ្មីៗ ការកែច្នៃផលិតផលកសិកម្ម និងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារថ្មីៗ។
នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ស្តង់របស់អូស្ត្រាលីកំពុងដាក់បង្ហាញបច្ចេកវិទ្យាទំនើបៗរបស់អូស្ត្រាលី ដែលកំពុងជួយគាំទ្រកសិករ និងសហគ្រាសកសិកម្មកម្ពុជាឱ្យបង្កើនផលិតកម្មកសិកម្ម និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម។
អូស្ត្រាលីប្ដេជ្ញាក្នុងការចូលរួមអភិវឌ្ឍវិស័យកសិ-ចំណីអាហារនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងភាពធន់។
តើអ្នកមានគម្រោងមកចូលរួមក្នុងព្រឹត្តិការណ៍ CAFE26 ដែរឬទេ? សូមអញ្ជើញមកទស្សនាស្តង់របស់អូស្ត្រាលី!
📍 មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ
📅 ថ្ងៃទី២៣–២៥ ខែតុលា ឆ្នាំ២០២៦