អូស្ត្រាលី កំពុងគាំទ្រកម្ពុជាដើម្បីសម្រេចបានគោលដៅនៃថាមពលកកើតឡើងវិញឱ្យបាន៧០ ភាគរយ ទៅក្នុងថាមពលអគ្គិសនីសរុបរបស់ខ្លួនត្រឹមឆ្នាំ ២០៣០ តាមរយៈការជួយអភិវឌ្ឍកម្លាំងពលកម្មក្នុងវិស័យថាមពលស្អាតដែលមានជំនាញ និងសមត្ថភាពប្រកបដោយបរិយាបន្ន។
តាមរយៈ កម្មវិធីកម្មសិក្សាសម្រាប់ស្ត្រីក្នុងវិស័យថាមពលស្អាតរបស់អូស្ត្រាលី សេង វួចទី គឺជាវិស្វករវ័យក្មេងម្នាក់ក្នុងចំណោមវិស្វករចុះហាត់ការងារដែលមានសមត្ថភាពចំនួន ១០ នាក់ បានពង្រឹងជំនាញបច្ចេកទេសរបស់ខ្លួន ដើម្បីចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងវិស័យថាមពលកកើតឡើងវិញ ដែលជាវិស័យកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។
អូស្ត្រាលី នៅតែប្តេជ្ញាចិត្តលើកកម្ពស់វិស័យថាមពលស្អាតប្រកបដោយបរិយាន្ននៅកម្ពុជា ដោយធានាថា ស្ត្រីដូចជា វួចទី ទទួលបានឱកាស និងការគាំទ្រដើម្បីចូលរួម និងក្លាយជាអ្នកដឹកនាំក្នុងវិស័យនេះ។
សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម
សូមទស្សនាវីដេអូផ្សេងទៀតស្តីអំពីកម្មវិធីហាត់ការងារផ្នែកថាមពលស្អាតរបស់យើង៖ https://www.youtube.com/watch?v=HWIYoDf5EFo&t=7s