តាមរយៈកិច្ចសហការភាពជាដៃគូជាមួយក្រុមហ៊ុន KOFI ប្រទេសអូស្ត្រាលីកំពុងគាំទ្រដល់កសិករដាំដុះកាហ្វេលក្ខណៈគ្រួសារខ្នាតតូចក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្កើនផលិតភាព កសាងជីវភាពប្រកបដោយភាពធន់ និងចីរភាព ព្រមទាំងរួមចំណែកពង្រឹងវិស័យកាហ្វេរបស់កម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងរហ័ស។
សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលប្រទេសអូស្ត្រាលីកំពុងគាំទ្រដល់កសិករក្នុងស្រុក ក្នុងការសម្រេចបាននូវជីវភាពរស់នៅមួយដែលមានផលិតភាពខ្ពស់ ភាពធន់ និងចីរភាពពិតប្រាកដ។