អូស្ត្រាលី កំពុងគាំទ្រវិស័យកសិពាណិជ្ជកម្មរបស់កម្ពុជាដើម្បីពង្រីកការកែច្នៃក្នុងស្រុក និងចាប់យកទីផ្សារថ្មីៗ។ ការគាំទ្រនេះ រួមមានទាំងការទាញយកឱកាសវិនិយោគប្រកបដោយនិរន្តរភាព ការទទួលបានវិញ្ញាបនបត្របៃតងដែលអំណោយផលសម្រាប់ការនាំចេញ និងការយល់ដឹងពីរបៀបទទួលបានហិរញ្ញប្បទានបៃតង។
សិក្ខាសាលារបស់យើងដែលធ្វើឡើងនាពេលថ្មីៗនេះ បានប្រមូលផ្តុំអ្នកដឹកនាំផ្នែកកសិពាណិជ្ជកម្ម ស្ថាប័នហិរញ្ញវត្ថុ និងអ្នកជំនាញផ្នែកនិរន្តរភាព ដើម្បីបង្ហាញថាការវិនិយោគលើនិរន្តភាព ជាពិសេសការរចនាសំណង់ដែលផ្តោតសំខាន់លើប្រសិទ្ធភាពថាមពល អាចជួយកាត់បន្ថយចំណាយប្រតិបត្តិការ អាចបំពេញតាមស្តង់ដារទីផ្សារនាំចេញលំដាប់ខ្ពស់ និងអាចទទួលបានហិរញ្ញប្បទានបៃតង។
អូស្ត្រាលី ប្តេជ្ញាគាំទ្រធុរកិច្ចកម្ពុជាដើម្បីជំរុញភាពប្រកួតប្រជែង បង្កើតការងារឲ្យបានកាន់តែច្រើន និងកាន់តែប្រសើរ ព្រមទាំងបង្កើតការរីកចម្រើនប្រកបដោយភាពធន់ និងបរិយាបន្ន។