អូស្ត្រាលីប្តេជ្ញាលើកកម្ពស់ឱកាសសេដ្ឋកិច្ចនៅកម្ពុជា និងគាំទ្រម្ចាស់អាជីវកម្មឲ្យបន្តផ្តល់ទំនិញចាំបាច់ដល់សហគមន៍របស់ពួកគេ។
ក្រុមហ៊ុន ATELIER ចាប់ផ្តើមអាជីវកម្មតាមអេឡិចត្រូនិកនៅខេត្តបាត់ដំបង ដោយចែកចាយទំនិញទៅកាន់តូបលក់ទំនិញនៅតំបន់ដាច់ស្រយាលនានាក្នុងខេត្ត។ សេវាកម្មនេះជួយឲ្យម្ចាស់អាជីវកម្មខ្នាតតូច ដែលភាគច្រើនជាស្ត្រីអាចទទួលបានផលិតផលចម្រុះក្នុងតម្លៃសមរម្យ។
ក្រុមហ៊ុន ATELIER បានចូលរួមក្នុងកម្មវិធី Cnai Business Accelerator ដែលទទួលបានការគាំទ្រពីអូស្ត្រាលី ដោយទទួលបានការបណ្តុះបណ្តាលតាមតម្រូវការ និងការគាំទ្រវថិកាដើម្បីពង្រីកប្រតិបត្តិការ។ សេវាកម្មនេះបានជួយម្ចាស់ហាងអ្នកស្រី ម៉ី ប្រាក់ បង្កើនប្រាក់ចំណេញរបស់គាត់ និងជៀសវាងការធ្វើដំណើរដែលមានរយៈពេលវែង និងចំណាយខ្ពស់ដោយម៉ូតូ ដើម្បីយកទំនិញមកដាក់លក់នៅហាងរបស់លោកស្រី។
🎥 សូមទស្សនាវីដេអូដើម្បីស្វែងយល់បន្ថែម។