ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ត្រូវបានអនុម័តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគលើឧស្សាហកម្មកែឆ្នៃកសិផល បង្កើតការងារ និងពង្រឹងទំនាក់ទំនងរវាងអ្នកផលិត និងទីផ្សារដែលមានតម្លៃខ្ពស់។
អូស្ត្រាលីជាដៃគូសំខាន់ក្នុងការអភិវឌ្ឍក្របខ័ណ្ឌនេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកឧស្សាហកម្មកែឆ្នៃកសិផលក្នុងស្រុក ពង្រឹងខ្សែសង្វាក់តម្លៃ និងបង្កើនភាពប្រកួតប្រជែង។
កាលពីម្សិលមិញ លោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាមួយវិនិយោគិន អាជីវកម្មកសិ-ចំណីអាហារ និងមន្ត្រីរដ្ឋាភិបាល ដើម្បីបង្ហាញពីឱកាសវិនិយោគក្រោមក្របខ័ណ្ឌថ្មីនេះ និងកញ្ចប់គាំទ្រសម្រាប់គម្រោងកែឆ្នៃកសិផល។
តាមរយៈកិច្ចសហការនេះ អូស្ត្រាលីកំពុងជំរុញកំណើនសេដ្ឋកិច្ចដែលធន់ ប្រកបដោយចីរភាព និងមានបរិយាបន្នសម្រាប់កម្ពុជា។
សូមអានសេចក្តីប្រកាសព័ត៌មានរួម៖ https://cambodia.embassy.gov.au/files/PENH/20260827-Joint-Media-Release-Australian-Embassy-and-CDC-AIP-Framework-Info-Session-Khmer.pdf