ថ្ងៃនេះ កម្ពុជា និងអូស្ត្រាលីបានរៀបចំពិធីសិក្ខាសាលាជាន់ខ្ពស់ ស្តីពី មាគ៍ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការគាំទ្រពីកម្មវិធី CAPRED របស់អូស្ត្រាលី លោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard បានដឹកនាំកិច្ចពិភាក្សាពិសេសមួយ ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្តសម្រាប់បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការកសាងអនាគតប្រកបដោយភាពរឹងមាំ និងរីកចម្រើនសម្រាប់ប្រទេសជាតិ។
លោកឯកអគ្គរដ្ឋទូត យីប បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា រួមមាន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា បានចូលរួមសិក្ខាសាលានេះ។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការបង្កើនកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្ត្រដើម្បីកម្ពុជាកាន់តែរឹងមាំ និងរីកចម្រើន។