តាមរយៈកម្មវិធី CAPRED ថ្មីៗនេះ អូស្ត្រាលីបានគាំទ្រដល់មន្ត្រីកម្ពុជាចំនួន ១៣ នាក់ អោយទៅទទួលការបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលី ជាមួយសាកលវិទ្យាល័យ Melbourne ដោយផ្តោតលើការពង្រឹងជំនាញតាមដាន និងវាយតម្លៃ (M&E) សម្រាប់ការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព។
កម្មវិធីនេះដឹកនាំដោយអ្នកជំនាញមកពីវិទ្យាស្ថាន Melbourne និងរួមមានដំណើរទស្សនកិច្ចទៅកាន់ស្ថាប័នសំខាន់ៗនានានៅប្រទេសអូស្ត្រាលី ដែលបានជួយបង្កើនសមត្ថភាពអ្នកចូលរួម ក្នុងការគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា។
មន្ត្រីចូលរួមក្នុងកម្មវិធីនេះ មកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
សកម្មភាពនេះបង្ហាញពីការប្តេជ្ញារបស់អូស្ត្រាលី ក្នុងការគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាពនៅកម្ពុជា។