capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីគាំទ្រកសិករអង្ករកម្ពុជាក្នុងការទទួលបានទីផ្សារពិភពលោក

អូស្ត្រាលីគាំទ្រកសិករអង្ករកម្ពុជាក្នុងការទទួលបានទីផ្សារពិភពលោក

អូស្ត្រាលីសហការជាមួយកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារ ពង្រីកទីផ្សារនាំចេញ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍កសិករដាំដុះស្រូវ រួមចំណែកដល់កំណើនប្រកបដោយភាពធន់ និងចីរភាព។

 

ដើម្បីអាចនាំចេញអង្ករទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ ដូចជា អូស្ត្រាលី និងអឺរ៉ុប កសិករកម្ពុជាត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹង ដែលពាក់ព័ន្ធនឹងសំណល់ថ្នាំកសិកម្មលើអង្ករ។ នេះមានន័យថា កសិករត្រូវតែមានចំណេះដឹងអំពីការប្រើប្រាស់ថ្នាំកសិកម្មដោយសុវត្ថិភាព និងត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលស្រូវដែលមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។ 

 

អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបណ្តុះបណ្តាលកសិករដាំស្រូវអំពីការប្រើប្រាស់សារធាតុគីមីប្រកបដោយសុវត្ថិភាព និងជម្រើសប្រកបដោយចីរភាព។ កម្មវិធីបណ្តុះបណ្តាលនេះបានឈានដល់ខេត្តសំខាន់ៗដែលដាំស្រូវនៅកម្ពុជា ជួយឲ្យកសិករធ្វើឲ្យប្រសើរឡើងនូវវិធីសាស្ត្រកសិកម្ម និងអនុលោមតាមស្តង់ដារនាំចេញថ្មីៗ។

 

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលី ជំរុញការផ្គត់ផ្គង់ជីដល់កសិករក្នុងពេលតម្លៃមានការប្រែប្រួលខ្លាំង

អូស្ត្រាលី ជំរុញការផ្គត់ផ្គង់ជីដល់កសិករក្នុងពេលតម្លៃមានការប្រែប្រួលខ្លាំង


ស្វែង​យល់​បន្ថែម
លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា

លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជំរុញដល់កសិកម្មដែលមានភាពធន់នៅកម្ពុជា

អូស្ត្រាលីជំរុញដល់កសិកម្មដែលមានភាពធន់នៅកម្ពុជា


ស្វែង​យល់​បន្ថែម