ប្រទេសអូស្ត្រាលីកំពុងគាំទ្រកម្ពុជាលើអន្តរកាលថាមពលកកើតឡើងវិញ តាមរយៈការជួយកសាងអ្នកជំនាញផ្នែកថាមពលស្អាតប្រកបដោយបរិយាបន្ន។
តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីកម្មសិក្សាសម្រាប់ស្ត្រីក្នុងវិស័យថាមពលស្អាត កំពុងផ្តល់ឱ្យនិស្សិតស្រីដែលបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម នូវបទពិសោធន៍ការងារផ្ទាល់នៅតាមកសិដ្ឋានសូឡា និងក្រុមហ៊ុនថាមពលស្អាតនានានៅទូទាំងប្រទេសកម្ពុជា។
កម្មវិធីនេះអនុញ្ញាតឱ្យសិក្ខាកាមពង្រឹងជំនាញសម្រាប់អាជីពនាពេលអនាគត ព្រមទាំងចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅថាមពលស្អាតរបស់កម្ពុជា។
សូមជួបជាមួយកញ្ញា អេ សុនថង ដែលជានិស្សិតចុះកម្មសិក្សាម្នាក់នៅខេត្តកំពង់ឆ្នាំង។ កញ្ញាចែករំលែកពីរបៀបដែលកម្មវិធីនេះបានពង្រឹងជំនាញបច្ចេកទេស និងទំនុកចិត្តរបស់ សុនថង ដែលសបញ្ជាក់ឱ្យឃើញថា ស្ត្រីអាចរីកចម្រើន និងដឹកនាំបានក្នុងវិស័យថាមពល។
កាលានុវត្តភាពប្រកបដោយបរិយាបន្ន ជាថាមពលសម្រាប់អនាគតប្រកបដោយនិរន្តរភាព។