សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម

សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) គឺជាអាទិភាពមួយរបស់រដ្ឋាភិបាលអូស្ត្រាលី។ អាទិភាពនេះ មានផលជះលើសង្គមគ្រប់វិស័យ និងគ្រប់កម្រិត។ សមភាព និងបរិយាបន្ន មានសារៈសំខាន់ក្នុងការដោះស្រាយឧបសគ្គ ដែលបង្កការរាំងស្ទះដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងរួមចំណែកកសាងសេដ្ឋកិច្ចប្រកបដោយភាពធន់។ ដោយហេតុនេះហើយ ទើបយើងបញ្ចូល GEDSI ទៅក្នុងគ្រប់សកម្មភាពដែលយើងធ្វើ។

កម្មវិធី CAPRED មានគោលបំណងធានាថាស្ត្រី ជនមានពិការភាព និងក្រុមងាយរងគ្រោះបានចូលរួម និងទទួលអត្ថប្រយោជន៍យ៉ាងពេញលេញពីការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគនានា។ កម្មវិធី CAPRED ដោះស្រាយមូលដា្ឋននៃផ្នត់គំនិតសង្គម គាំទ្រឱ្យស្ត្រីក្លាយជាម្ចាស់ធុរកិច្ច និងជាអ្នកដឹកនាំក្នុងវិស័យឯកជន ព្រមទាំងជំរុញគោលនយោបាយ និងការអនុវត្តបរិវត្តកម្មផ្នែក GEDSI ក្នុងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងវិស័យឯកជន។

នៅប្រទេសកម្ពុជា កម្លាំងពលកម្មក្នុងវិស័យក្រៅប្រព័ន្ធដ៏ច្រើនលើសលប់ គឺជាស្ត្រី។ ស្ត្រីច្រើនតែធ្វើការជាងបុរសនៅក្នុងការងារដែលពុំមានប្រាក់ឈ្នួល ឬការងារពុំជាប់លាប់ ធ្វើការក្នុងលក្ខខណ្ឌមិនគាប់ប្រសើរ និងពុំបានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមនានា។ ភាពក្រីក្រដែលប្រមូលផ្ដុំនៅទីជនបទ និងការរីកកាន់តែធំនៃគម្លាតរវាងតំបន់ប្រជុំជន និងតំបន់ជនបទ គឺជាឧបសគ្គសំខាន់ៗដែលធ្វើឱ្យរាំងស្ទះដល់កំណើនប្រកបដោយបរិយាបន្ន។

ជនមានពិការភាពងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ ហើយលទ្ធភាពដែលពួកគេអាចនឹងមានការងារធ្វើ​ គឺមានតិចជាង២០%។ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច គឺជាក្រុមដែលមានឱកាសតិចតួច និងងាយរងគ្រោះ ដែលពួកគេមានអត្រាគ្មានដីខ្ពស់ មានសុខភាពខ្សោយ និងមានអត្រាអក្ខរកម្មទាប។

កម្មវិធី CAPRED ប្រើប្រាស់អភិក្រមអន្តរវិស័យ ដើម្បីជំរុញសមភាព និងបរិយាបន្ន។ យើងបញ្ចូល GEDSI ទៅក្នុងអ្វីៗគ្រប់បែបយ៉ាងដែលយើងធ្វើ ដោយធ្វើការពិចារណាពីផលប្រយោជន៍ តម្រូវការ ភាពងាយរងគ្រោះ និងបញ្ហាប្រឈមផ្សេងៗគ្នារបស់អ្នកពាក់ព័ន្ធ និងផ្តល់ឱកាសប្រកបដោយសមធម៌ ដើម្បីឱ្យពួកគេបានចូលរួម និងទទួលអត្ថប្រយោជន៍។ GEDSI ក៏អនុវត្តសកម្មភាពផ្ដោតលើភាពជាតំណាង ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្រុមងាយរងគ្រោះ សេដ្ឋកិច្ចដែលគិតគូរពីសុខមាលភាព (care economy) និងការអភិវឌ្ឍសហគ្រាសប្រកបដោយបរិវត្តកម្មផងដែរ។ ការចូលរួមដែលនាំមកនៅបរិវត្តកម្មផ្នែក GEDSI ក្នុងការអភិវឌ្ឍសហគ្រាស ផ្ដល់ឱកាសដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រី ជនមានពិការភាព និងជនងាយរងគ្រោះ។

សេដ្ឋកិច្ចដែលគិតគូរពីសុខមាលភាព

ស្ត្រីកម្ពុជាទទួលខុសត្រូវដ៏ច្រើនលើសលប់លើការងារថែទាំដោយពុំទទួលបានប្រាក់កម្រៃ។ បុរសកម្ពុជាបំពេញការងារថែទាំដោយពុំទទួលបានប្រាក់កម្រៃក្រោម ៩% ដែលនេះជាអត្រាទាបជាងគេកម្រិតទី ២ ក្នុងចំណោមប្រទេសចំនួន​ ៦៧ (អង្គការអន្តរជាតិខាងការងារ)។

បន្ទុកការងារថែទាំរបស់ស្ត្រី គឺជាឧបសគ្គដ៏ធំមួយ ដែលរារាំងធ្វើឱ្យពួកគេមិនអាចចាប់យកឱកាសធ្វើការងារ ប្រកបអាជីវកម្ម កាន់តួនាទីជាអ្នកដឹកនាំ ទទួលបានការអប់រំ ការអភិវឌ្ឍផ្ទាល់ផ្ទាល់ខ្លួន និងការកម្សាន្តនានា។

ការទទួលស្គាល់លើការងារថែទាំមានសារៈសំខាន់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងធានានូវផលប្រយោជន៍សម្រាប់សង្គម និងសេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយ។ កន្លែងថែទាំកុមារ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ និងចាំបាច់ បំភាយកាបូនទាប និងមានភាពឆ្លាតវៃផ្នែកយេនឌ័រ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន។

វិស័យផ្តល់សេវាថែទាំឯកជននៅកម្ពុជា ទំនងនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅឆ្នាំខាងមុខនេះ រាប់បញ្ចូលទាំងសេវាថែទាំមនុស្សចាស់ផងដែរ។

កម្មវិធី CAPRED កំពុងរួមចំណែកការកសាងវិស័យផ្តល់សេវាថែទាំ និងសេដ្ឋកិច្ចសុខមាលភាព ប្រកបដោយបរិយាបន្ន និងមានភាពរឹងមាំ ដោយសហការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជន។

GEDSI និងការប្រែប្រួលអាកាសធាតុ

ស្ត្រី និងក្រុមដែលងាយរងគ្រោះ គឺរងផលប៉ះពាល់ដ៏ច្រើនលើសលុប ដោយសារការប្រែប្រួលអាកាសធាតុ នៅកម្ពុជា ក៏ដូចជានៅក្នុងប្រទេសដទៃទៀត។ កម្មវិធី CAPRED ទទួលស្គាល់ពីភាពបន្ទាន់​​ និងសារៈសំខាន់នៃការប្រែប្រួលអាកាសធាតុ​ និងទំនាក់ទំនងរបស់វាជាមួយនឹងបរិយាបន្នសង្គម។ កម្មវិធី CAPRED ព្យាយាមបញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងរាល់អភិក្រម និងសកម្មភាពទាំងអស់របស់យើង និងតែងផ្តល់ឱកាសគាំទ្រដល់សហគ្រិនភាពផ្នែកអាកាសធាតុ ក្នុងការដឹកនាំអាជីវកម្មដែលផ្តោតសំខាន់លើ​​ GEDSI។​

ធនធានចុងក្រោយ

មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។

មើល​ច្រើន​ទៀត

ការផ្លាស់ប្តូរកសិកម្ម៖ អូស្ត្រាលីគាំទ្រនវានុវត្តន៍...

អូស្ត្រាលីជួយធ្វើទំនើបកម្មកសិកម្មកម្ពុជាអោយកាន់តែរ...

អូស្ត្រាលីចាប់ដៃគូដើម្បីពង្រីកការប្រកួតប្រជែងលើការ...

ព័ត៌មាន និងករណីសិក្សា

សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។

មើល​ច្រើន​ទៀត
Climate Resilience

អូស្ត្រាលីគាំទ្រការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង...

Trade, Investment and Enterprise Development

អូស្ត្រាលីគាំទ្រកម្ពុជាលើកំណើនការវិនិយោគជាយុទ្ធសាស...

Agriculture and Agro-Processing

អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច