គោលនយោបាយ គឺជាបេះដូងនៃការងារដែលយើងកំពុងធ្វើ។ កម្មវិធី CAPRED ជំរុញឱ្យមានការកែទម្រង់គោលនយោបាយសំខាន់ៗប្រកបដោយនិរន្តភាព ដោយផ្អែកលើមូលដ្ឋានវិនិយោគជាក់លាក់ និងដោយផ្ទាល់។
កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ពេលដែលសេដ្ឋកិច្ចសកលមានបរិវត្តកម្ម។ កម្ពុជាចាំបាច់ត្រូវរៀបចំគោលនយោបាយ ផ្អែកលើភ័ស្តុតាងជាក់លាក់ ពោលគឺត្រូវគិតនៅខាងក្រៅគំរូសេដ្ឋកិច្ចនៃការប្រមូលផ្ដុំកម្លាំងពលកម្ម និងមូលធន។
អង្គភាពគោលនយោបាយ ផ្តល់ជំនួយបច្ចេកទេសដល់ស្ថាប័នសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ អនុវត្ត ពិនិត្យឡើងវិញ និងពង្រឹងគោលនយោបាយ និងកម្មវិធីជាអាទិភាពនានា ដែលផ្ដោតលើការវិនិយោគរបស់រដ្ឋ និងឯកជន។ អង្គភាពគោលនយោបាយនេះ ផ្ដោតលើការភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័ននៅប្រទេសអូស្ត្រាលី គាំទ្រដល់ការអនុវត្ត និងពង្រឹងការបញ្ចូលសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ទៅក្នុងការតាក់តែងគោលនយោបាយ។
ការគាំទ្រផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាលកម្ពុជា
អង្គភាពគោលនយោបាយ មានគោលបំណងគាំទ្រឱ្យមានការអនុវត្តគោលនយោបាយកាន់តែប្រសើរ តាមរយៈការប្រើប្រាស់អភិក្រម “ពីក្រោមឡើងលើ” និង “ពីលើចុះក្រោម” ដែលមានភាពប្រទាក់ក្រឡាគ្នា។
អង្គភាពគោលនយោបាយនេះ ប្រើប្រាស់អភិក្រមផ្អែកលើបញ្ហា តាមរយៈការធ្វើការងារដោយផ្ទាល់ជាមួយនឹងក្រសួងស្ថាប័នជំនាញ និងវិស័យឯកជន។ អង្គភាពនេះផ្ដោតលើបញ្ហា គោលនយោបាយគតិយុត្ត និងបញ្ហាជាក់ស្ដែងក្នុងវិស័យសំខាន់ៗ ដែលធ្វើឱ្យរាំងស្ទះដល់ការវិនិយោគ។ អង្គភាពនេះធ្វើការកំណត់ និងសាកល្បងអភិក្រមនានា ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងដើម្បីបង្កភាពងាយស្រួលដល់ការវិនិយោគ។
នេះរួមមាន កាវិនិយោគរួមគ្នា ការជួយសាកល្បងលើគំរូធុរកិច្ច សេវាកម្ម និងគំរូហិរញ្ញប្បទានថ្មីៗ, ការកសាងភាពជាដៃគូ ឬពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន, ការជួយឆ្លើយតបចំពោះបញ្ហាកង្វះព័ត៌មាន ឬកង្វះការសម្របសម្រួលនៅក្នុងវិស័យឯកជន ព្រមទាំងបង្កើនសមត្ថភាពនៃវិស័យសាធារណៈ និងវិស័យឯកជន។
ក្រុមការងារគាំទ្រលើផ្នែកគោលនយោបាយនេះ ផ្តល់ជំនួយបច្ចេកទេសដល់ទីភ្នាក់ងារនានានៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្រិតខ្ពស់របស់រាជរដ្ឋាភិបាល ទៅជាវិធានការគោលនយោបាយកាន់តែលម្អិត និងគាំទ្រដល់ការអនុវត្ត។
មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។
មើលច្រើនទៀតការផ្លាស់ប្តូរកសិកម្ម៖ អូស្ត្រាលីគាំទ្រនវានុវត្តន៍...
អូស្ត្រាលីជួយធ្វើទំនើបកម្មកសិកម្មកម្ពុជាអោយកាន់តែរ...
អូស្ត្រាលីចាប់ដៃគូដើម្បីពង្រីកការប្រកួតប្រជែងលើការ...
សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។
មើលច្រើនទៀតអូស្ត្រាលីគាំទ្រកម្ពុជាលើកំណើនការវិនិយោគជាយុទ្ធសាស...