capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីលើកកម្ពស់សិទ្ធអំណាចវិស្វករទឹកស្ត្រី ក្នុងការសម្រេចគោលដៅផ្គត់ផ្គង់ទឹកនៅកម្ពុជា។

អូស្ត្រាលីលើកកម្ពស់សិទ្ធអំណាចវិស្វករទឹកស្ត្រី ក្នុងការសម្រេចគោលដៅផ្គត់ផ្គង់ទឹកនៅកម្ពុជា។

អូស្ត្រាលីកំពុងគាំទ្រដល់អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព ដើម្បីបណ្តុះបណ្តាលវិស្វករទឹកជំនាន់ក្រោយ តាមរយៈកម្មវិធីអ្នកដឹកនាំជំនាន់ថ្មីក្នុងវិស័យទឹកស្អាត និងអនាម័យ។

 

ជួបជាមួយ កញ្ញា យស ច័ន្ទថារ័ត្ន និស្សិតបញ្ចប់ការសិក្សា និងជាវិស្វករទឹក ដែលមានចំណាប់អារម្មណ៍ខ្លាំងលើការកែលម្អប្រព័ន្ធទឹកស្អាតនៅកម្ពុជា។

 

ថារ័ត្ន ជាវិស្វករទឹកម្នាក់ក្នុងចំណោមវិស្វករ ១០ នាក់ ដែលចូលរួមក្នុងកម្មវិធីអ្នកដឹកនាំជំនាន់ថ្មីក្នុងវិស័យទឹកស្អាត និងអនាម័យ។ កម្មវិធីនេះ ជួយដល់ការងាររបស់វិស្វករទឹកជំនាន់ក្រោយ ព្រមទាំងជួយជំរុញការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហានានាលើការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងសហគមន៍របស់ពួកគេ។

 

តាមរយៈកម្មវិធីបណ្ដុះបណ្ដាល និងការចុះពិនិត្យជាក់ស្តែង ថារ័ត្ន បានបង្កើនជំនាញភាពជាអ្នកដឹកនាំ និងពង្រឹងចំណេះដឹងអំពីការផ្គត់ផ្គង់ទឹកស្អាត។ ពេលនេះថារ័ត្ន កំពុងហាត់ការងារនៅស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតបែកចាន ក្នុងខេត្តកណ្តាល ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងពីការអនុវត្តការងារក្នុងការផ្គត់ផ្គង់ទឹកស្អាត។ នៅទីនោះ ថារ័ត្ន ធ្វើការនៅមន្ទីរពិសោធន៍ផ្នែកធ្វើតេស្តទឹក និងវាយតម្លៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយគុណភាពខ្ពស់ដល់សហគមន៍ទាំងមូល។

 

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីអបអរសាទរដល់អ្នកមានស្ថាដៃល្អលើវិស័យ ថាមពលស្អាតរបស់កម្ពុជា

អូស្ត្រាលីអបអរសាទរដល់អ្នកមានស្ថាដៃល្អលើវិស័យ ថាមពលស្អាតរបស់កម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលី និងកម្ពុជា សហការគ្នាដើម្បីអនាគតថាមពលស្អាត

អូស្ត្រាលី និងកម្ពុជា សហការគ្នាដើម្បីអនាគតថាមពលស្អាត


ស្វែង​យល់​បន្ថែម
ការទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់សម្រាប់ជីវិត និងការអភិវឌ្ឍ

ការទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់សម្រាប់ជីវិត និងការអភិវឌ្ឍ


ស្វែង​យល់​បន្ថែម