ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី ក្រសួងកិច្ចការនារីរបស់កម្ពុជា បានចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិសម្រាប់ទិវាអន្តរជាតិនារីលើកទី ១១៤ ក្រោមប្រធានបទ “ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប៖ សិទ្ធិ សមភាព និងភាពអង់អាច។”
យុទ្ធនាការនេះរួមមានកម្មវិធីបើកជាសាធារណៈសម្រាប់ចូលរួមឥតគិតថ្លៃចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ដោយផ្តោតលើការសម្តែងដ៏អស្ចារ្យពី EpicArts, Chhloh
Theater និងក្រុមតស៊ូមតិដើម្បីសិទ្ធិស្ត្រី។ យុទ្ធនាការនេះក៏មានបញ្ចូលកម្មវិធីបែបឌីជីថល និងការបោះពុម្ពផ្សាយពិសេសរបស់ទស្សនាវដ្ដីនារីរតនៈផងដែរ។
តាមរយៈកម្មវិធី CAPRED អូស្ត្រាលីប្តេជ្ញាក្នុងការជំរុញឱកាសសម្រាប់ស្ត្រីមានពិការភាព និងក្រុមងាយរងគ្រោះ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានអត្ថប្រយោជន៍ពេញលេញពីការអភិវឌ្ឍសេដ្ឋកិច្ច។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់៖ https://www.capred.org/gedsi