capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីគាំទ្រដល់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។

អូស្ត្រាលីគាំទ្រដល់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។

ទោះបីជាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអ្នកផលិតគ្រាប់ស្វាយចន្ទីកំពួលទាំងបីនៅទូទាំងពិភពលោក ប៉ុន្តែមានតែ ១០ភាគរយនៃគ្រាប់ស្វាយចន្ទីទាំងនោះប៉ុណ្ណោះ ត្រូវបានកែច្នៃនៅកម្ពុជា ក្រៅពីនេះ ត្រូវបានគេនាំចេញទៅកាន់បណ្តាប្រទេសជិតខាង។

 

អូស្ត្រាលី តាមរយៈកម្មវិធី CAPRED កំពុងព្យាយាមជួយដល់ការសាកល្បងប្រើប្រាស់ម៉ាស៊ីនបកសំបកគ្រាប់ស្វាយចន្ទីថ្មី ដែលផលិតនៅកម្ពុជា ដើម្បីជួយបង្កើនសមត្ថភាពការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងប្រទេសសម្រាប់អាជីវកម្មខ្នាតតូច។

 

ម៉ាស៊ីនទាំងនេះ មានតម្លៃសមរម្យ ទំហំតូច មិនត្រូវការទីតាំងធំ និងងាយស្រួលប្រើប្រាស់។ ម៉ាស៊ីននេះជួយពង្រឹងគុណភាព និងសមត្ថភាពកែច្នៃ មានសុវត្ថិភាពសម្រាប់កម្មករ និងជួយបង្កើនប្រាក់ចំណូលឱ្យមានភាពប្រសើរឡើងជាងមុន។

 

អ្នកប្រើប្រាស់ម៉ាស៊ីននេះដំបូងម្នាក់ ឈ្មោះ ឌុក ភិរម្យ បានរៀបរាប់ថា ម៉ាស៊ីននេះ អាចបង្កើនទិន្នផលនៃការកែច្នៃគ្រាប់ស្វាយចន្ទីបានទ្វេដង គឺកើនពី ៥០ ទៅ ១០០ គីឡូក្រាមក្នុងមួយថ្ងៃ។

 

កាលពីពេលថ្មីៗនេះ ភារធារី Pablo Kang បានធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដើម្បីពិនិត្យមើលពីបច្ចេកវិទ្យាថ្មីដែលកំពុងដាក់ដំណើរការ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលីក្នុងការធ្វើអោយវិស័យគ្រាប់ស្វាយចន្ទីកាន់តែប្រសើរឡើង។

 

សូមទស្សនាវីដេអូនេះដើម្បីស្វែងយល់បន្ថែម។

 

មាតិកាដែលពាក់ព័ន្ធ

ការគាំទ្ររបស់អូស្ត្រាលីជួយឲ្យកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ🌍🥭

ការគាំទ្ររបស់អូស្ត្រាលីជួយឲ្យកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ🌍🥭


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់អនាគតនៃប្រព័ន្ធចំណីអាហារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រសើរជាងមុន

អូស្ត្រាលីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់អនាគតនៃប្រព័ន្ធចំណីអាហារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រសើរជាងមុន


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច

អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច


ស្វែង​យល់​បន្ថែម