capred
ព័ត៌មាន និងករណីសិក្សា

ភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ជួយពង្រឹងសេវាផ្គត់ផ្គង់ទឹកសាធារណៈ។

ភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ជួយពង្រឹងសេវាផ្គត់ផ្គង់ទឹកសាធារណៈ។

អូស្ត្រាលីកំពុងគាំទ្រកម្ពុជាក្នុងការពង្រីកលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបាន ប្រកបដោយបរិយាបន្ន និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ 

 

យើងកំពុងពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាតរបស់កម្ពុជា តាមរយៈឱកាសផ្លាស់ប្តូរចំណេះដឹងជាមួយថ្នាក់ដឹកនាំក្នុងវិស័យទឹករបស់អូស្ត្រាលី និងនៅក្នុងតំបន់។ 

 

ថ្មីៗនេះ យើងបានគាំទ្រតំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋាករទឹកខេត្តស្ទឹងត្រែង និងរដ្ឋាករទឹកខេត្តស្វាយរៀង ឱ្យចូលរួមក្នុងសន្និសីទវិស័យទឹកដ៏ធំបំផុតរបស់អូស្ត្រាលី គឺ Ozwater’26 ដែលរៀបចំឡើងនៅទីក្រុងប្រ៊ីសបេន (Brisbane)។ 

 

ប្រតិភូកម្ពុជា មានឱកាសសិក្សាស្វែងយល់អំពីការគ្រប់គ្រងធនធានទឹកដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យាឆ្លាតវៃ ការធ្វើបរិវត្តកម្មឌីជីថល និងការផ្តល់សេវាប្រកបដោយនិរន្តរភាព។ 

 

អូស្ត្រាលីនៅតែបន្តប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងសេវាផ្គត់ផ្គង់ទឹក និងភាពធន់ទូទាំងប្រទេស ព្រមទាំងជំរុញការសម្រេចគោលដៅជាតិក្នុងការផ្តល់សេវាគ្របដណ្តប់ទឹកស្អាតឱ្យបាន ១០០ ភាគរយ នៅត្រឹមឆ្នាំ ២០៣០។  

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីបើកផ្លូវសម្រាប់ការវិនិយោគលើអនាគតថាមពលរបស់កម្ពុជា

អូស្ត្រាលីបើកផ្លូវសម្រាប់ការវិនិយោគលើអនាគតថាមពលរបស់កម្ពុជា


ស្វែង​យល់​បន្ថែម
ភាពជាដៃគូលើវិស័យទឹករវាងអូស្ត្រាលី និងកម្ពុជាជួយពង្រឹងសេវាសាធារណៈ

ភាពជាដៃគូលើវិស័យទឹករវាងអូស្ត្រាលី និងកម្ពុជាជួយពង្រឹងសេវាសាធារណៈ


ស្វែង​យល់​បន្ថែម
អូស្ត្រាលីកំពុងគាំទ្រស្ត្រីក្នុងការជំរុញការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា

អូស្ត្រាលីកំពុងគាំទ្រស្ត្រីក្នុងការជំរុញការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា


ស្វែង​យល់​បន្ថែម