capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលី ជំរុញការផ្គត់ផ្គង់ជីដល់កសិករក្នុងពេលតម្លៃមានការប្រែប្រួលខ្លាំង

អូស្ត្រាលី ជំរុញការផ្គត់ផ្គង់ជីដល់កសិករក្នុងពេលតម្លៃមានការប្រែប្រួលខ្លាំង

អូស្ត្រាលី កំពុងគាំទ្រកសិករកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនៃការកើនឡើងថ្លៃជី និងធាតុចូលកសិកម្មផ្សេងៗទៀត។ 

 

យើងកំពុងធ្វើការជាមួយអាជីវកម្មដើម្បីផលិតជីធម្មជាតិឲ្យបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដូច្នេះ កសិករអាចកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការប្រើប្រាស់ផលិតផលនាំចូល។ ដៃគូរបស់យើងដូចជា Husk Ventures នឹងបង្កើនសមត្ថភាពផលិតជីធ្យូងអង្កាមឲ្យបានទ្វេដងនៃសមត្ថភាពបច្ចុប្បន្ន ដោយរំពឹងថានឹងអាចផ្គត់ផ្គង់បានចំនួន ១០០០ តោននៅក្នុងឆ្នាំនេះ។ 

 

យើងក៏កំពុងទាញយកភាពច្នៃប្រឌិតរបស់អូស្ត្រាលី តាមរយៈដៃគូរបស់យើង Nileda ដោយប្រើប្រាស់ជីធម្មជាតិដែលផលិតឡើងចេញពីត្រីឆ្ពិនព្រៃដើម្បីកែលម្អសុខភាពដី និងជួយកសិករឱ្យកាន់តែមានភាពធន់ទៅនឹងបញ្ហានានា នៅពេលអនាគត។ 

 

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ អូស្ត្រាលី កំពុងរួមចំណែកដល់សន្តិសុខស្បៀង និងជួយអាជីវកម្មឱ្យបន្តប្រតិបត្តិការរបស់ពួកគេ។ យើងក៏កំពុងការពារជីវភាពរស់នៅរបស់កសិករ និងជួយឱ្យពួកគេកាន់តែមានភាពធន់ទៅនឹងបញ្ហានានា នៅពេលអនាគតផងដែរ។

មាតិកាដែលពាក់ព័ន្ធ

លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា

លើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជំរុញដល់កសិកម្មដែលមានភាពធន់នៅកម្ពុជា

អូស្ត្រាលីជំរុញដល់កសិកម្មដែលមានភាពធន់នៅកម្ពុជា


ស្វែង​យល់​បន្ថែម
ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលីមានការរីកចម្រើនកាន់តែខ្លាំង

ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលីមានការរីកចម្រើនកាន់តែខ្លាំង


ស្វែង​យល់​បន្ថែម