ទឹកស្អាតគឺជាជីវិត។ តាមរយៈការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីដល់ប្រតិបត្តិករទឹកឯកជនជាង ៨០ នាក់នៅទូទាំងប្រទេសកម្ពុជា ប្រជាជនជាង ១,២ លាននាក់នៅតំបន់ជនបទបច្ចុប្បន្ននេះកំពុងទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់ទឹកស្អាតដែលអាចទុកចិត្តបាន។ 

 

លោកឯកអគ្គរដ្ឋទូត យីប បានធ្វើទស្សនកិច្ចទៅកាន់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតពកត្របែក ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលអូស្ត្រាលីបានគាំទ្រការពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភូមិចំនួន ២៣ និងផ្តល់ជំនួយសម្រាប់ការតភ្ជាប់បណ្តាញ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាតសម្រាប់គ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចទាប រួមទាំងសាលារៀន និងមណ្ឌលសុខភាព។ គម្រោងមួយនេះ នឹងអាចផ្គត់ផ្គង់ទឹកស្អាតតាមបំពង់លើកដំបូងទៅកាន់ ប្រជាជនចំនួន ១៣,៥០០ នាក់។ 

 

ការទទួលបានទឹកស្អាតប្រើប្រាស់កំពុងធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយកាត់បន្ថយបន្ទុកលើស្ត្រី និងមនុស្សចាស់ ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សុខភាព និងគាំទ្រអាជីវកម្មក្នុងស្រុកឱ្យរីកចម្រើន។