capred
ព័ត៌មាន និងករណីសិក្សា

លើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកសិកម្ម

លើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកសិកម្ម

សាកស្រមៃមើលពិភពលោកដែលពោរពេញដោយសមភាពយេនឌ័រ គ្មានភាពលំអៀង ផ្នត់គំនិតសង្គម និងការរើសអើង។ ពិភពលោកប្រកបដោយភាពចម្រុះ សមធម៌ និងបរិយាបន្ន  គឺជាកន្លែងដែលភាពខុសប្លែកគ្នាត្រូវបានគេឱ្យតម្លៃ និងអបអរសាទរ។

 

សប្តាហ៍នេះ យើងនឹងធ្វើការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ហើយមួយសប្តាហ៍ពេញ យើងនឹងអបអរដល់ស្ត្រីដែលមានភាពលេចធ្លោខាងការច្នៃប្រឌិត និងបច្ចេកវិទ្យាដើម្បីសមភាពយេនឌ័រ។

 

ជួបជាមួយ លោកស្រី ឈឹម ជាស្ត្រីនៅពីក្រោយទំនើបកម្មកសិកម្មនៅកម្ពុជា។ លោកស្រីជាអ្នកផ្តល់សេវាផ្នែកគ្រឿងចក្រកៀដីកសិកម្មឡាស៊ែរដល់កសិករក្នុងខេត្តបន្ទាយមានជ័យ។

 

ការកៀដីកសិកម្មដោយប្រើគ្រឿងចក្រគឺជាបច្ចេកវិទ្យាដ៏សុក្រឹតមួយ ដែលជួយកសិករកាត់បន្ថយការប្រើប្រាស់ទឹក បង្កើនប្រសិទ្ធភាពនៃធាតុចូលកសិកម្ម និងបង្កើនទិន្នផល និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

 

កាលពីឆ្នាំ ២០២២ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី លោកស្រី ឈឹម បានទិញគ្រឿងចក្រកៀដីកសិកម្មឡាស៊ែរមួយគ្រឿង ហើយប្រើប្រាស់វាដើម្បីកៀដីស្រែដែលមានផ្ទៃទំហំប្រមាណជា ៤០ ហិកតា។ ដំបូងឡើយ លោកស្រីយល់ថាបច្ចេកវិជ្ជាគួរឱ្យភ័យខ្លាច ប៉ុន្តែការរៀនពីគ្រឿងចក្រ និងបច្ចេកវិទ្យាថ្មី មិនមានអ្វីពិបាកដូចដែលលោកស្រីបានគិតឡើយ។ ស្ត្រីម្នាក់នេះ បានលើកទឹកចិត្តស្ត្រីផ្សេងទៀត កុំឱ្យភាពភ័យខ្លាច ក្លាយជាឧបសគ្គសម្រាប់ពួកគេ ហើយចាប់យកនវានុវត្តន៍ ក៏ដូចជាបច្ចេកវិទ្យាក្នុងការធ្វើកសិកម្ម។ ការគិត និងធ្វើដូច្នេះ អាចជួយឱ្យលោកស្រីរកប្រាក់ចំណេញ និងទទួលបានលទ្ធផលល្អ។ ឥឡូវនេះ លោកស្រីគ្រោងនឹងទិញគ្រឿងចក្រកៀដីកសិកម្មឡាស៊ែរថ្មីមួយគ្រឿងបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់លោកស្រី។

 

អូស្ត្រាលីប្តេជ្ញាជួយដល់វិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតជាពិសេសលើអាជីវកម្មដែលដឹកនាំដោយស្ត្រី។ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលីដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) មានគោលបំណងកសាង និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។

 

មាតិកាដែលពាក់ព័ន្ធ

អូស្រ្តាលីគាំទ្រជំរុញភាពជោគជ័យនៃអាជីវកម្មចាប់ផ្តើមថ្មីរបស់កម្ពុជា

អូស្រ្តាលីគាំទ្រជំរុញភាពជោគជ័យនៃអាជីវកម្មចាប់ផ្តើមថ្មីរបស់កម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រសហគ្រិនមានពិការភាពនៅកម្ពុជា

អូស្ត្រាលីគាំទ្រសហគ្រិនមានពិការភាពនៅកម្ពុជា


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជួយជំរុញសហគ្រិនកម្ពុជា ដែលទើបចាប់ផ្តើមអាជីវកម្មឲ្យរីកចម្រើន

អូស្ត្រាលីជួយជំរុញសហគ្រិនកម្ពុជា ដែលទើបចាប់ផ្តើមអាជីវកម្មឲ្យរីកចម្រើន


ស្វែង​យល់​បន្ថែម