capred
ព័ត៌មាន និងករណីសិក្សា

អូស្ត្រាលីគាំទ្រកម្ពុជាលើកំណើនការវិនិយោគជាយុទ្ធសាស្ត្រ

អូស្ត្រាលីគាំទ្រកម្ពុជាលើកំណើនការវិនិយោគជាយុទ្ធសាស្ត្រ

កម្ពុជាមានគោលដៅជំរុញបរិយាកាសវិនិយោគអោយមានភាពទាក់ទាញ និងបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។   

  

ដើម្បីជួយកម្ពុជាអោយសម្រេចបាននូវគោលដៅនេះ អូស្ត្រាលីកំពុងគាំទ្រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីបង្កើតយុទ្ធសាស្ត្រជំរុញការវិនិយោគរយៈពេលបីឆ្នាំសម្រាប់កម្ពុជា។  

  

យុទ្ធសាស្ត្រនេះ នឹងជួយកំណត់ទិសដៅសម្រាប់កម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលលើការវិនិយោគ ទាក់ទាញ និងរក្សាវិនិយោគិនល្អៗ បង្កើនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការធ្វើពិពិធកម្មទីផ្សារ។  

  

ថ្ងៃនេះ អូស្ត្រាលី និងកម្ពុជា បានចាប់ផ្តើមការងារអភិវឌ្ឍយុទ្ធសាស្ត្រជាផ្លូវការ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយ ក្រោមអធិបតីភាព លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរង និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។   

  

លោកស្រី Collier បានមានប្រសាសន៍ថា “អូស្ត្រាលី តាមរយៈកម្មវិធី CAPRED មានមោទនភាពក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមនៃការវិនិយោគ និងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងការរួមគ្នាដោះស្រាយការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកដែលកំពុងកើតឡើង”។ លោកស្រីបានបន្ថែមទៀតថា “យុទ្ធសាស្ត្រនេះនឹងក្លាយជាការវិនិយោគដ៏សំខាន់មួយ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា”។   

  

កិច្ចសហប្រតិបត្តិការនេះក៏ស្របតាមអនុសាស្រ្តក្នុងការវិនិយោគ៖ យុទ្ធសាស្ត្រសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមកជាមួយតំបន់។

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា

អូស្ត្រាលីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា


ស្វែង​យល់​បន្ថែម
ដំណាប់ស្វាយស្ងួតកម្ពុជាមានវត្តមានលើទីផ្សារអូស្ត្រាលី

ដំណាប់ស្វាយស្ងួតកម្ពុជាមានវត្តមានលើទីផ្សារអូស្ត្រាលី


ស្វែង​យល់​បន្ថែម
ជោគជ័យដ៏ផ្អែមល្ហែមសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី

ជោគជ័យដ៏ផ្អែមល្ហែមសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី


ស្វែង​យល់​បន្ថែម