អូស្ត្រាលីកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចឳ្យកាន់តែរឹងមាំ និងទាក់ទាញការវិនិយោទៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្ម មិនត្រឹមតែលើវិស័យវិនិយោគសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទីតាំងវិនិយោគផងដែរ ក្រៅពីមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ ដូចជារាជធានីភ្នំពេញ។ 

 

ដោយមានការគាំទ្រពីកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់វគ្គបណ្តុះបណ្តាល ដល់សមាជិកអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តចំនួន ២៨០ នាក់មកពីខេត្តចំនួនប្រាំមួយ។ 

 

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើតួនាទីរបស់អនុគណៈកម្មាធិការ តាមច្បាប់ស្តីពីការវិនិយោគដែលបានកែសម្រួល និងបទប្បញ្ញត្តិផ្សេងៗទៀត ដែលឥឡូវនេះផ្តល់សិទ្ធិអំណាចដល់ថ្នាក់ខេត្តនានា ក្នុងការអនុម័តគម្រោងវិនិយោគដែលមានថវិការហូតដល់ ៥ លានដុល្លារអាមេរិក ដើម្បីផ្តល់លទ្ធភាពលើការវិនិយោគ និងការដោះស្រាយវិវាទស្តីពីការវិនិយោគ។

 

Cambodia and Australia Working Together to Increase Investment