ការគាំទ្ររបស់អូស្ត្រាលីសម្រាប់ប្រជាជនកម្ពុជានៅតាមជនបទ ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់កំពុងផ្លាស់ប្តូរជីវិតរបស់ពួកគេឱ្យប្រសើរឡើង។ 

 

នៅខេត្តតាកែវ អ្នកស្រី ដួង វណ្ណនី អតីតពលករចំណាកស្រុក បានត្រឡប់មកប្រទេសកំណើតវិញក្នុងឆ្នាំ ២០២៣ ដើម្បីបើកហាងកាត់សក់។ ដោយគ្មានប្រព័ន្ធទឹកស្អាតតាមបំពង់ អ្នកស្រីត្រូវដង និងយួរទឹកពីអណ្តូងអ្នកជិតខាង ដែលធ្វើឱ្យការងាររបស់គាត់មានភាពលំបាក។ 

 

ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ភូមិរបស់អ្នកស្រី វណ្ណនី ឥឡូវនេះត្រូវបានភ្ជាប់ទៅកាន់ប្រព័ន្ធទឹកស្អាត។ លទ្ធភាពទទួលបានទឹកស្អាតដែលអាចទុកចិត្តបាន ជួយឱ្យអ្នកស្រីផ្តោតលើការពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូល។ 

 

អូស្ត្រាលីក៏កំពុងគាំទ្រប្រតិបត្តិករទឹកឯកជន ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ ដែលគ្រប់ដណ្តប់ភូមិចំនួន ២៣ និងប្រជាជនប្រមាណជា ១៣,៥០០ នាក់។ 

 

🇦🇺 ការគាំទ្រទាំងនេះកំពុងរួមចំណែកដល់គោលដៅរបស់កម្ពុជា ក្នុងការសម្រេចបាននូវលទ្ធភាពក្នុងការទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០ ដែលក្នុងនោះតាមរយៈការគាំទ្ររបស់អូស្រ្តាលី ប្រជាជននៅជនបទកម្ពុជាជាង ១.២ លាននាក់ទទួលបានទឹកស្អាតប្រើប្រាស់រួចជាស្រេច។