អូស្ត្រាលីកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងយល់ពីរបៀបដែលថាមពលស្អាតអាចជួយជំរុញអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា។ 

 

ក្នុងរយៈពេលប្រាំពីរថ្ងៃនៃវេទិកាកិច្ចពិភាក្សា វគ្គសំណេះសំណាល ការបញ្ចាំងខ្សែភាពយន្តទាក់ទងនឹងថាមពលស្អាត និងការតាំងពិព័រណ៍ផ្សេងៗ យើងនឹងស្វែងយល់ពីរបៀបដែលថាមពលស្អាតអាច៖  

🌱ទាក់ទាញឧស្សាហកម្មថ្មីៗ  

🌱ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន 

🌱និងជំរុញជំហានជាក់ស្តែងក្នុងការសម្រេចបានផែនការអនាគត។ 

 

អូស្ត្រាលី និងកម្ពុជាមានបញ្ហាប្រឈម និងឱកាសស្រដៀងគ្នា ខណៈដែលប្រទេសយើងទាំអពីរកំពុងតែធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីល ទៅកាន់ការទាញយកសក្តានុពលនៃ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញដ៏សម្បូរបែបរបស់ប្រទេសយើង។ ដូច្នេះហើយទើបអូស្ត្រាលីមានមោទនភាពក្នុងការក្លាយជាដៃគូស្ថាបនិក និងជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។  

 

អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជាដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០។

 

#CEW2025