capred
ព័ត៌មាន និងករណីសិក្សា

ការគាំទ្ររបស់អូស្ត្រាលីជួយឲ្យកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ🌍🥭

ការគាំទ្ររបស់អូស្ត្រាលីជួយឲ្យកសិធុរកិច្ចកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ🌍🥭

តាមរយៈកម្មវិធី CAPRED អូស្ត្រាលីបាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផលដែលមានតម្លៃបន្ថែម សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

 

🎉 ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់ Great Taste Awards ដ៏មានកិត្យានុភាពចំនួនបី រង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ ៣ ដ៏កម្រ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង ១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ ១០០ ភាគរយរបស់ពួកគេ។

 

ក្រុមហ៊ុន HESED ទិញវត្ថុធាតុដើមកពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀតដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។

 

អូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់អនាគតនៃប្រព័ន្ធចំណីអាហារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រសើរជាងមុន

អូស្ត្រាលីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅកាន់អនាគតនៃប្រព័ន្ធចំណីអាហារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រសើរជាងមុន


ស្វែង​យល់​បន្ថែម
អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច

អូស្ត្រាលីជំរុញកំណើនអាជីវកម្មខ្នាតតូច


ស្វែង​យល់​បន្ថែម
អូស្ត្រាលី សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ  និងការនាំចេញ

អូស្ត្រាលី សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការនាំចេញ


ស្វែង​យល់​បន្ថែម