សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គ្របដណ្តប់ប្រហែលជា៩០ ភាគរយនៃអាជីវកម្មទាំងអស់នៅកម្ពុជា។  

 

 ថ្មីៗនេះ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាង ២,៧០០ នាក់បានចែករំលែកទស្សនៈរបស់ពួកគេតាមរយៈការស្ទង់មតិទូទាំងប្រទេស ដែលមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី CAPRED ក្នុងភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី។   

 

 ម្ចាស់អាជីវកម្មបានចែករំលែកបទពិសោធន៍អំពីដំណើរការអាជីវកម្ម ផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ កម្លាំងពលកម្ម និងជំនាញ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល អត្ថប្រយោជន៍គាំពារសង្គម និងការទទួលបានហិរញ្ញវត្ថុ ក្នុងចំណោមប្រធានបទផ្សេងទៀត។  

 

លទ្ធផលការស្ទង់មតិនេះ នឹងត្រូវបានចែករំលែកនៅក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បីជាជំនួយក្នុងការរៀបចំត្រួតពិនិត្យ និងអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជម្រុញការវិនិយោគ និងជួយអោយសហគ្រាសធុនមីក្រូ តូច និងមធ្យមទទួលបានភាពជោគជ័យ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលីក្នុងការធានាថា ប្រជាជនកម្ពុជាទាំងអស់ទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីការអភិវឌ្ឍ។