តាមរយៈកម្មវិធី CNai Accelerator យើងបានគាំទ្រដល់អាជីវកម្មក្នុងស្រុកដូចជា ក្រុមហ៊ុន Evola ដែលជាអាជីវកម្មទើបចាប់ផ្តើមនៅកម្ពុជា ក្នុងការប្រែក្លាយកាកសំណល់អាហារទៅជាចំណីសត្វដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងជាជីសរីរាង្គ ដោយការបើកកសិដ្ឋានចិញ្ចឹមរុយ (Black soldier fly)។
ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី ក្រុមហ៊ុន Evola បានបង្កើនផលិតកម្មរបស់ខ្លួនចំនួន ២០ ភាគរយ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានកែច្នៃកាកសំណល់ចំនួន ១៧ តោន ជារៀងរាល់ខែ ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកសេដ្ឋកិច្ចចក្រារបស់កម្ពុជា។
រួមគ្នា យើងកំពុងកសាងអនាគតមួយដែលមានប្រព័ន្ធអាហារកាន់តែឆ្លាតវៃ កាន់តែបៃតង និងប្រកបដោយបរិយាន្នប្រសើរជាងមុន។