កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូត យីប បានធ្វើទស្សនកិច្ចទៅកាន់សិប្បកម្មកេរបុរាណ ដើម្បីជួបជាមួយ លោក ទ្រី សុភារៈ ដែលជាស្ថាបនិក និងក្រុមការងារ។ លោកឯកអគ្គរដ្ឋទូតបានឃើញដោយផ្ទាល់ពីរបៀបដែលសហគ្រាសដឹកនាំដោយជនមានពិការភាពកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
តាមរយៈការគាំទ្ររបស់អូស្ត្រាលី ដែលអនុវត្តដោយ Mekong Inclusive Ventures (MIV) សហគ្រាស ដូចជា កេរបុរាណ កំពុងជួយកសាងជំនាញ ពង្រីកទីផ្សារ និងបង្កើតឱកាសការងារដ៏មានអត្ថន័យសម្រាប់ជនមានពិការភាព។
ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់អូស្ត្រាលី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយធានាថា ជនមានពិការភាពមិនត្រឹមតែត្រូវបានរាប់បញ្ចូលប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងនាំមុខគេនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
ចង់ស្វែងយល់បន្ថែមអំពីរបៀបដែលអូស្ត្រាលីគាំទ្រជនមានពិការភាពដឹកនាំសហគ្រាសធុនតូច និងមធ្យម ដូចជា កេរបុរាណ ដែរឬទេ? សូមទស្សនាការបង្ហោះមុនរបស់យើងនៅទីនេះ៖