នៅពេលដែលការផ្គត់ផ្គង់ថាមពលសកលកំពុងប្រឈមនឹងការរំខានយ៉ាងខ្លាំង និងការកើនឡើងនៃតម្លៃ វាកាន់តែមានសារៈសំខាន់ក្នុងការពន្លឿនការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញ។ អូស្ត្រាលីជាដៃគូដ៏រឹងមាំមួយសម្រាប់កម្ពុជា តាមរយៈការគាំទ្រដែលយើងបានផ្តល់ក្នុងការអភិវឌ្ឍធនធានមនុស្ស សមត្ថភាពបច្ចេកទេស និងការវិនិយោគដែលកម្ពុជាត្រូវការសម្រាប់ការផ្លាស់ប្តូរនេះ។ អនាគតថាមពលស្អាតមិនត្រឹមតែប្រកបដោយនិរន្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសន្តិសុខថាមពល និងអធិបតេយ្យភាពថាមពលរបស់កម្ពុជាផងដែរ។
🎥 សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់បន្ថែម។